តារាចម្រៀងស្រីកូរ៉េ ៥រូប មានឈ្មោះ Jiyeon ដូចគ្នា អ្នកណាលេចធ្លោជាងគេ?
- 2020-07-16 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងស្រីកូរ៉េ ៥រូប មានឈ្មោះ Jiyeon ដូចគ្នា អ្នកណាលេចធ្លោជាងគេ?
ចន្លោះមិនឃើញ
ពាក្យថា Jiyeon នៅក្នុងភាសាកូរ៉េមានន័យថា ស្រស់ស្អាត ឬសម្រស់ ដូចនេះ តារាចម្រៀងស្រីដែលមានឈ្មោះដូចនេះ ត្រូវបានគេសង្កេតឃើញថា សុទ្ធតែជាអ្នកមានសម្រស់លេចធ្លោ។ តែក្នុងចំណោមនោះ អ្នកណាទើបទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុត?
ដើម្បីជៀសវាងការមានឈ្មោះជាន់គ្នា តារាចម្រៀងប្រុសស្រីកូរ៉េ បានយករហស្សនាមអង់គ្លេសជំនួសឲ្យឈ្មោះពិតរបស់ខ្លួន។ ប៉ុន្តែឈ្មោះពិតរបស់ពួកគេនៅប្រើលើក្រដាសស្នាមផ្លូវការជាធម្មតា។ នៅក្នុងចំណោមឈ្មោះជាច្រើន Jiyeon គឺជាឈ្មោះដែលតារាស្រីកូរ៉េមានឈ្មោះជាន់គ្នាច្រើនបំផុត តែក្នុងចំណោមនោះ អ្នកណាទើបស្អាតប្លែកជាងគេ?
១. Jiyeon (T-ara)
ធ្លាប់ត្រូវបានជាប់ក្នុងតារារាជិនីកំពូលសម្រស់កូរ៉េ សមាជិកក្រុមចម្រៀងល្បីឈ្មោះ T-ara ត្រូវបានមិត្តរួមអាជីពសរសើរថាជាតារាស្រីដែលមានសម្រស់ពិតនៅខាងក្រៅស្អាតដាច់គេ ទាំងទម្រង់មុខ និងរាងកាយ។ ទោះក្រឡេកទៅជ្រុងណាក៏គ្មានកន្លែងអាក្រក់។
២. Kei (Lovelyz)
មានឈ្មោះពិតថា Kim Jiyeon កើតឆ្នាំ ១៩៩៥ និងជាអ្នកច្រៀងចម្បងក្នុងក្រុមចម្រៀង Lovelyz។ ទោះជាមានសម្រស់ស្អាតពីធម្មជាតិក៏ដោយ តែ Kei បានកែច្រមុះខុស ធ្វើឲ្យអ្នកគាំទ្រស្ដាយជាខ្លាំង។
៣. Lina (CSJH The Grace)
តារាស្រីជើងចាស់នេះ មានឈ្មោះពិតថា Lee Jieyon និងបានបង្ហាញមុខដំបូងតាំងពីឆ្នាំ ២០០៥។ ក្រោយមិនទទួលបានលទ្ធផលពីក្រុមចម្រៀងខាងលើច្រើន តារាស្រីរូបនេះ ប្ដូរមកជាតារាសម្ដែងល្ខោនចម្រៀងវិញ និងទទួលបានការជោគជ័យខ្លាំង។
៤. Bona (WJSN)
តារាចម្រៀងស្រីនៃក្រុមចម្រៀងច្រើនសមាជិករូបនេះ មានឈ្មោះពិតថា Kim Jiyeon និងត្រូវបានចាត់ទុកថាជាតារាដែលស្អាតជាងគេនៅក្នុងក្រុម។ រង្វង់ចង្កេះរបស់តារាស្រីនេះ ត្រូវបានវាស់ថាប៉ុនក្រដាស A4 ប៉ុណ្ណោះ។
៥. Jane (MOMOLAND)
ជាសមាជិកដែលរាំស្អាតជាងគេនៅក្នុងក្រុម Jane មានឈ្មោះពិតថា Sung Jiyeon។ ក្រៅពីរាំ ស្រីស្អាតរូបនេះ ក៏អាចច្រៀងបានយ៉ាងល្អ៕