មកស្គាល់ឈ្មោះយន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុនក្នុងប្រទេសទាំងនេះ
- 2020-07-16 06:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឈ្មោះយន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុនក្នុងប្រទេសទាំងនេះ
ចន្លោះមិនឃើញ
ប្រទេសធំៗមួយចំនួនគឺមានក្រុមហ៊ុនផ្ទាល់ខ្លួន ជាអ្នកផលិតយន្តហោះចម្បាំង សម្រាប់ប្រើប្រាស់ក្នុងស្រុកផង និងសម្រាប់លក់ចេញផង ហើយក៏មានការដាក់ឈ្មោះរៀងៗខ្លួនផងដែរ។ ខាងក្រោមនេះ គឺជាឈ្មោះយន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុនក្នុងប្រទេសចំនួន១៥ នាពេលបច្ចុប្បន្ន៖
១. អាមេរិក
-យន្តហោះ F-16 ផលិតដោយក្រុមហ៊ុនGeneral Dynamics
-យន្តហោះ F/A-18 និង F-15 ផលិតដោយក្រុមហ៊ុន McDonnell Douglas (ជាផ្នែកមួយរបស់ក្រុមហ៊ុន Boeing)
-យន្តហោះ F-35 និង F-22 ផលិតដោយក្រុមហ៊ុន Lockheed Martin
២. រុស្ស៊ី
-យន្តហោះ MiG-29 និង MiG-35ផលិតដោយក្រុមហ៊ុន Mikoyan
-យន្តហោះ Su-27, Su-30, Su-35 និង Su-57 ផលិតដោយក្រុមហ៊ុន Sukhoi
៣. ចិន
-យន្តហោះ J-10, J-20 និង J-7 ផលិតដោយក្រុមហ៊ុន Chengdu Aircraft Industry Group
-យន្តហោះ J-11, J-15, J-16, J-31, J-8 និង J-8II ផលិតដោយក្រុមហ៊ុន Shenyang Aircraft Corporation
-យន្តហោះ JH-7 ផលិតដោយក្រុមហ៊ុន Xi'an Aircraft Industry Corporation
៤. អឺរ៉ុប (អង់គ្លេស, អាល្លឺម៉ង់, អ៊ីតាលី និងអេស្ប៉ាញ)
-យន្តហោះ Typhoon ផលិតដោយក្រុមហ៊ុន Eurofighter Jagdflugzeug GmbH (មានទីស្នាក់ការកណ្តាលនៅអាល្លឺម៉ង់)
៥. បារាំង
-យន្តហោះ Rafale, Mirage 2000, Mirage 5 & 50 និង Mirage F1 ផលិតដោយក្រុមហ៊ុន Dassault Aviation
៦. ស៊ុយអែត
-យន្តហោះ JAS 39 Gripen ផលិតដោយក្រុមហ៊ុន Saab Group
៧. ឥណ្ឌា
-យន្តហោះ HAL Tejas ផលិតដោយក្រុមហ៊ុន Hindustan Aeronautics Limited
-យន្តហោះ Su-30MKI ផលិតរួមគ្នាដោយក្រុមហ៊ុន Hindustan Aeronautics Limited និងក្រុមហ៊ុនរុស្ស៊ី Sukhoi
៨. ប៉ាគីស្ថាន
-យន្តហោះ JF-17 ឬ FC-1 Xiaolong ផលិតរួមគ្នាដោយក្រុមហ៊ុន Pakistan Aeronautical និងក្រុមហ៊ុន Chengdu Aircraft របស់ចិន
៩. កូរ៉េខាងត្បូង
-យន្តហោះ KAI T-50 Golden Eagle ផលិតដោយក្រុមហ៊ុន Korea Aerospace Industries សហការជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin
១០. តៃវ៉ាន់
-យន្តហោះ AIDC F-CK-1 Ching-Kuo ផលិតដោយក្រុមហ៊ុន Aerospace Industrial Development Corporation
១១. អ៊ីស្រាអែល
-យន្តហោះ IAI Kfir ផលិតដោយក្រុមហ៊ុន Israel Aeropace Industries
១២. អ៊ីរ៉ង់
-យន្តហោះ HESA Azarakhsh, HESA Saeqeh, HESA Shafaq និង Qaher-313 ផលិតដោយក្រុមហ៊ុន Iran Aircraft Manufacturing Industrial Company
១៣. ជប៉ុន
-យន្តហោះ Mitsubishi X-2 Shinshin ផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries
-យន្តហោះ Mitsubishi F-2 ផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries សហការជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin
១៤. អាហ្វ្រិកខាងត្បូង
-យន្តហោះ Atlas Cheetah ផលិតដោយក្រុមហ៊ុន Atlas Aircraft Corporation
១៥. សាធារណរដ្ឋឆែក
-យន្តហោះ Aero L-159 ALCA ផលិតដោយក្រុមហ៊ុន Aero Vodochody៕