រវាង​វៀតណាម និង​ថៃ មួយ​ណា​មាន​យន្តហោះ​ប្រើប្រាស់​នៅ​ក្នុង​យោធា​​ច្រើន​ជាង?

  • 2020-07-17 02:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​វិបសាយ Global Firepower បាន​ឲ្យ​ដឹង​ថា វៀតណាម​បច្ចុប្បន្ន​មាន​​​​យន្តហោះ​ដែល​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​យោធា​សរុប​ចំនួន ២៩៣​គ្រឿង ខណៈ​ដែល​ប្រទេស​ថៃ​វិញ​មាន​ដល់​ទៅ ៥៧០​គ្រឿង​ឯណោះ។ នេះ​បើ​គិត​នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២០។

កម្លាំង​អាកាស​វៀតណាម​មាន​ដូចជា៖

  • យន្តហោះ​​​ប្រយុទ្ធ (លើ​ដែន​អាកាស)៖ ៧៧​គ្រឿង

  • យន្តហោះ​វាយ​ប្រហារ (សម្រាប់​កម្ទេច​​គោលដៅ​លើ​ដែន​ដី)៖ គ្មាន

  • យន្តហោះ​សម្រាប់​ដឹក​ជញ្ជូន៖ ៣៨​គ្រឿង

  • យន្តហោះ​សម្រាប់​ហ្វឹកហាត់​យោធា៖ ៣៦​គ្រឿង

  • យន្តហោះ​សម្រាប់​បេសកកម្ម​ពិសេស៖ ៤​គ្រឿង

  • ឧទ្ធម្ភាគចក្រ៖ ១៣៨​គ្រឿង

  • ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ៖ ២៥​គ្រឿង

កម្លាំង​អាកាស​​ថៃ​មាន​ដូចជា៖

  • យន្តហោះ​​​ប្រយុទ្ធ (លើ​ដែន​អាកាស)៖ ៧៥​គ្រឿង

  • យន្តហោះ​វាយ​ប្រហារ (សម្រាប់​កម្ទេច​​គោលដៅ​លើ​ដែន​ដី)៖ ១៩​គ្រឿង

  • យន្តហោះ​សម្រាប់​ដឹក​ជញ្ជូន៖ ៤៨​​គ្រឿង

  • យន្តហោះ​សម្រាប់​ហ្វឹកហាត់​យោធា៖ ១៥៤​​គ្រឿង

  • យន្តហោះ​សម្រាប់​បេសកកម្ម​ពិសេស៖ ១៣​គ្រឿង

  • ឧទ្ធម្ភាគចក្រ៖ ៣០៧​គ្រឿង

  • ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ៖ ៧​​គ្រឿង

ប្រភព៖ Globalfirepower ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;