គុណសម្បត្តិ ៤ យ៉ាងនៃការមុជទឹកក្តៅដែលអ្នកគួរតែដឹង
- 2020-07-17 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិ ៤ យ៉ាងនៃការមុជទឹកក្តៅដែលអ្នកគួរតែដឹង
ចន្លោះមិនឃើញ
កន្លងមកអ្នកប្រហែលជាធ្លាប់ដឹងខ្លះៗអំពីគុណប្រយោជន៍នៃការទទួលទានទឹកក្តៅ។ ប៉ុន្តែនៅថ្ងៃនេះ អ្នកទំាងអស់គ្នានឹងបានដឹងពីសារប្រយោជន៍បួនយ៉ាងនៃការមុជទឹកក្តៅម្តងវិញថាតើវាជួយអ្វីខ្លះដល់រូបអ្នក។ ទោះបីជាអ្នកមិនមានពេលមុជទឹកក្តៅរាល់ថ្ងៃក៏ដោយ តែការងូតទឹកក្តៅពិតជាមានផលវិជ្ជមានសម្រាប់សុខភាពអ្នកមែនទែន។ ហេតុដូចនេះ ខាងក្រោមនេះជាហេតុផលចំនួន ៤ យ៉ាងដែលអ្នកគួរដឹងរួមមាន៖
២. ទឹកក្តៅជួយឲ្យការគេងបានល្អប្រសើរ។ វាជួយកាត់បន្ថយការតានតឹងពេញមួយថ្ងៃ។ ប្រសិនបើអ្នកស្ថិតនៅក្នុងដំណាក់មានអារម្មណ៍មិនស្រួលក្នុងការគេង អ្នកគប្បីមុជទឹកក្តៅ ឬត្រំាទឹកក្តៅមុនពេលចូលគេងរយៈពេល ៣០ នាទី ទៅ ១ ម៉ោងដើម្បីឲ្យអ្នកមានអារម្មណ៍គេងលក់ស្រួល។
៣. ទឹកក្តៅជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងរហូតដល់ ២៨% និងជំងឺទាក់ទងនឹងបេះដូងបានរហូតទៅដល់ ២៦%។ នេះជាការលើកឡើងរបស់អត្ថបទមួយនៅសាកលវិទ្យាល័យ Havard បាននិយាយថាប្រសិនបើអ្នកមុជទឹកក្តៅ ឬ ត្រំាទឹកក្តៅ។
៤. ទឹកក្តៅជួយកាត់បន្ថយការរមាស់និងកន្ទួលនៅលើស្បែកដោយទឹកក្តៅនឹងធ្វើសកម្មភាពលើខួរក្បាល។ ដោយទឹកក្តៅជួយបំបែកសញ្ញានៃការបង្កការរមាស់ទៅដល់ខួរក្បាលរួចក៏ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលពុំសូវឈឺចាប់ខ្លំាង។
ការប្រុងប្រយ័ត្ននៃការមុជទឹកក្តៅ
ការមុជទឹកក្តៅ ឬត្រំាទឹកក្តៅវានឹងល្អសម្រាប់សុខភាពអ្នក ប្រសិនបើអ្នកចេះមុជបានត្រឹមត្រូវ។ ជាក់ស្តែង អ្នកគួរប្រុងប្រយ័ត្ននៅពេលមុជទឹកក្តៅដោយមិនត្រូវឲ្យសីតុណ្ហភាពកើនឡើងខ្ពស់ពេកទេ ព្រោះវាអាចបណ្តាលឲ្យអ្នកបាត់បង់ជីវិតភ្លាមៗ ឬក៏ដួលសន្លប់បាត់បង់ស្មារតីភ្លាមៗតែម្តង។ ដូច្នោះហើយ អ្នកត្រូវលៃសីតុណ្ហភាពល្មមឲ្យសមជាមួយនឹងរាងកាយអ្នកទើបមិនបង្កជាគ្រោះថ្នាក់។
រយៈពេលនៃការមុជទឹកក្តៅ
សម្រាប់រយៈពេលមុជទឹកក៏សំខាន់ណាស់ដែរ ប្រសិនបើអ្នកមុជទឹកគួរតែប្រើរយៈពេលពី ៥ ទៅ ១០ នាទី។ ប្រសិនបើអង្គុយ ឬដេកក្នុងអាងទឹកត្រូវប្រើពេល ១០ ទៅ ១៥ នាទី។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យស្រួលខ្លួនមុនពេលចូលគេងគប្បីត្រំារយៈពេល ៣០ ទៅ ១ ម៉ោង។ ក្នុងករណីស្បែករបស់អ្នកស្ងួត អ្នកអាចលាបឡេផ្តល់សំណើមបាន៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
មិត្តនារីៗមានបញ្ហាគេងមិនលក់ តោះមកដឹងពីដំណោះស្រាយទាំងអស់គ្នា