យានភពអង្គារ Tianwen-1 របស់ចិន នឹងក្លាយជាយានដំបូងគេបង្អស់ បើធ្វើសម្រេចរឿងទាំងនេះ (មានវីដេអូ)
- 2020-07-17 04:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានភពអង្គារ Tianwen-1 របស់ចិន នឹងក្លាយជាយានដំបូងគេបង្អស់ បើធ្វើសម្រេចរឿងទាំងនេះ (មានវីដេអូ)
ចន្លោះមិនឃើញ
យានអវកាស Tianwen-1 ដែលជាយានរុករកភពអង្គារទីមួយរបស់ចិន នឹងត្រូវបាញ់បង្ហោះចន្លោះចុងខែកក្កដា និងដើមខែសីហាខាងមុខនេះ។
បេសកកម្មរបស់យានអវកាសនេះ គឺត្រូវទៅដល់គន្លងភពអង្គារនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីអង្កេតមើលជុំវិញភពនេះសិន។ បន្ទាប់មកចុះចតលើផ្ទៃដីភពអង្គារ ហើយបញ្ចេញយាន Rover មួយដើម្បីបើកបរលើភពនេះ ស្រាវជ្រាវប្រមូលទិន្នន័យពីស្រទាប់ដី រចនាសម្ព័ន្ធភូគព្ភសាស្រ្ត បរិស្ថាន បរិយាកាស និងទឹករបស់ភពនេះ។
Tianwen-1 នឹងក្លាយជាយានរុករកភពអង្គារដំបូងគេបង្អស់ បើសម្រេចធ្វើរឿងទាំងប៉ុន្មានខាងលើនេះ ដោយក្នុងបេសកកម្មតែមួយលើកប៉ុណ្ណោះ ព្រោះថាកន្លងមកយានអវកាសរបស់ NASA គឺត្រូវបង្ហោះទៅភពអង្គារយ៉ាងតិចក៏២ដងផ្សេងគ្នាដែរ ដោយយានមួយ សម្រាប់តែនៅលើគន្លងភពអង្គារ និងបង្ហោះយានមួយទៀតទៅចុះចតលើផ្ទៃដី៕
សូមទស្សនាវីដេអូគំរូបន្ថែមខាងក្រោម៖