ចោលការងារជាបុគ្គលិក មកសម្ដែងធ្វើជាសុនខវិញ នារីម្នាក់រកចំណូលបានគុណនឹង ១០០ដង
- 2020-07-17 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោលការងារជាបុគ្គលិក មកសម្ដែងធ្វើជាសុនខវិញ នារីម្នាក់រកចំណូលបានគុណនឹង ១០០ដង
ចន្លោះមិនឃើញ
ក្រោយពេលចោលការងារធម្មតា មកសម្ដែងធ្វើជាសត្វសុនខវិញ នារីរូបនេះអាចរកចំណូលបានដល់ទៅ ៥ម៉ឺនដុល្លារក្នុង១ខែ។ Jenna Phillips អាយុ ២១ឆ្នាំ មកពីរដ្ឋ Texas សហរដ្ឋអាមេរិក ធ្លាប់ជាបុគ្គលិកធ្វើការនៅក្នុងហាងវ៉ែនតាមួយ។ ក្រោយពេលបោះបង់ចោលការងារនេះ មកធ្វើជា Tiktoker នារីរូបនេះបានផ្លាស់ប្ដូរវាសនារបស់ខ្លួនទាំងស្រុង។ ខុសពីអ្នកផ្សេងៗ ដែលថត
វីដេអូនិយាយពីជីវិតខ្លួននៅលើបណ្ដាញសង្គម Tiktok នោះ Jenna បែរជាថតខ្លួនសម្ដែងធ្វើជាសត្វឆ្កែទៅវិញ។ បច្ចុប្បន្ន នារីវ័យក្មេងរូបនេះ មានអ្នកគាំទ្រចំនួន ១២០០០០នាក់ នៅលើ Tiktok និងមានទស្សនិកជនជាច្រើនសុខចិត្តចំណាយ១ខែ ២០ដុល្លារ ដើម្បីទស្សនាមើលនាងសម្ដែងធ្វើជាសត្វឆ្កែ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សជាច្រើនហ៊ានសុខចិត្តចំណាយដល់ទៅ ១០០០ដុល្លារដើម្បីឲ្យនាងធ្វើអ្វីតាមពួកគេសំណូមពរ។
ម្ចាស់សមីខ្លួនផ្ទាល់ បានប្រាប់បណ្ដាញព័ត៌មានថា ដោយសារតែនាងគិតថា មានសកម្មភាពលេងច្រើនដូចសត្វសុនក ដូចនេះនាងក៏ចាប់ផ្ដើមថតវីដេអូខ្លីពីសកម្មភាពនាងសម្ដែងធ្វើសត្វមួយនេះ។ តែនាងមិននឹកស្មានឡើយថា វីដេអូរបស់នាងល្បីខ្លាំងនៅលើអ៊ីនធឺណិតនោះឡើយ។ តាមនោះដែរ ប្រាក់ចំណូលដែលនាងរកបានពីការថតវីដេអូនេះ ខែខ្លះបាន ៥ម៉ឺនដុល្លារ រីឯសម្រាប់ខែដែលមានវីដេអូល្បីច្រើន គឺច្រើនជាងនេះទៅទៀត៕