ទីបំផុត! Undertaker បកស្រាយការពិតហើយរឿងលោក និងផ្លែត្រសក់
- 2020-07-20 06:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Undertaker បកស្រាយការពិតហើយរឿងលោក និងផ្លែត្រសក់
ចន្លោះមិនឃើញ
Undertaker គឺជាអ្នកកីឡាកាសដ៏អស្ចារ្យមួយរូបនៅលើសង្វៀន WWE។ ប៉ុន្តែធ្លាប់មានពាក្យចចាមអារ៉ាមមួយដែលកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ ដោយក្នុងនោះបានថា Undertaker មិនខ្លាចអ្វីទាំងអស់ តែបែរជាខ្លាចផ្លែត្រសក់ឡើងភ័យញ័រខ្លួន។ បើតាមការចុះផ្សាយនៅលើសារព័ត៌មានមួយចំនួន បានឲ្យដឹងថា អ្នកកីឡាកាសរូបនេះមានជំងឺខ្លាចយ៉ាងខ្លាំងចំពោះផ្លែត្រសក់ (ជាភាសាអង់គ្លេសគេហៅថា Phobia)។
យ៉ាងណាមិញ ទើបមកដល់ពេលនេះ សាមីខ្លួនគឺ Undertaker បានដាច់ចិត្តបកស្រាយការពិតចេញពីមាត់លោកហើយ។ លោកថា វាមិនមែនជាជំងឺខ្លាចនោះទេ គឺគ្រាន់តែលោកមិនចូលចិត្តត្រសក់តែប៉ុណ្ណោះ។ Undertaker បានរៀបរាប់ទៀតថា វាមិនដូចកាលដែលគេនិយាយថា លោកឃើញត្រសក់ហើយរត់ឡើងបះសក់នោះឡើយ។ បើមានត្រសក់ដាក់នៅក្នុងបន្ទប់ នោះលោកនឹងដើរចេញធម្មតា។
ការបកស្រាយខាងលើត្រូវ Undertaker និយាយប្រាប់នៅក្នុងកម្មវិធីសម្ភាសន៍មួយមានឈ្មោះថា Pardon My Take។
សូមរំលឹកថា Undertaker មានឈ្មោះពិតថា Mark William Calaway កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៦៥។ ប្រឡូកនៅក្នុងវិស័យកីឡាកាសតាំងពីឆ្នាំ១៩៨៧ Undertaker ធ្លាប់ជាម្ចាស់ជើងឯកខ្សែក្រវាត់ WWF/E Championship ចំនួន ៤ដង និង World Heavyweight Championship ចំនួន ៣ដង៕