ទស្សនាវីដេអូ​ប្រៀបធៀប​នាវាផ្ទុកយន្តហោះ​របស់​ចិន និង​អង់គ្លេស ក្រោយមានការ​ព្រមានដាក់គ្នា

  • 2020-07-20 04:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ទូតចិន ប្រចាំនៅក្រុងឡុងដ៏ បាន​ព្រមាន​អង់គ្លេស​ដែលគ្រោង​បញ្ជូននាវា​ផ្ទុក​យន្តហោះ​ទៅកាន់តំបន់​ប៉ាស៊ីហ្វិក ដោយ​​ចាត់ទុកថាជាទង្វើប្រកបដោយ​គ្រោះថ្នាក់ ហើយ​ថាអង់គ្លេស នៅតែចង់​ដើរតួនាទីសំខាន់​ក្នុងពិភពលោក បន្ទាប់ពីចាកចេញពី EU។

សូម​ជម្រាប​ថា សារព័ត៌មាន The Times បាន​រាយការណ៍ថា អ្នករៀបចំផែនការយោធាអង់គ្លេស គ្រោង​បញ្ជូន​នាវាផ្ទុកយន្តហោះ HMS Queen Elizabeth ទៅតំបន់​ប៉ាស៊ីហ្វិក នៅឆ្នាំក្រោយ ដែល​ជាផ្នែកមួយ​នៃការចូលរួមជាមួយសម្ព័ន្ធមិត្ត​ទប់ទល់នឹងចិន។ នាវានេះ គ្រោង​នឹង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់រសើប​ដូចជា​សមុទ្រចិនខាងត្បូងជាដើម។

គួរដឹងថា ចិន និង​អង់គ្លេស មាន​នាវាផ្ទុកយន្តហោះ ចំនួន​២គ្រឿង​ដូចគ្នាក្នុងនោះមាននាវា Liaoning និង Shandong និង​អង់គ្លេសមាននាវាឈ្មោះ HMS Queen Elizabeth៕

សូមទស្សនាវីដេអូ​នៃនាវាផ្ទុកយន្តហោះ​របស់​ប្រទេស​ទាំងពីរខាងក្រោម៖

-ចិន

-អង់គ្លេស

ចុចអាន៖ ១៣ប្រទេស​ប៉ុណ្ណោះ​ដែល​មាន​នាវាផ្ទុកយន្តហោះ ក្នុងនោះ​ក៏មានប្រទេសក្បែរខាងកម្ពុជាមួយ​ដែរ

ប្រភព៖ Straits Times

អត្ថបទថ្មី
;