អត្ថប្រយោជន៍ ៥ យ៉ាងនៃតែស (White Tea) ដែលអ្នកមិនធ្លាប់ដឹងសម្រាប់សុខភាពអ្នក

  • 2020-07-20 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្សមួយចំនួនមានទម្លាប់ទទួលទានតែជាប្រចំាមិនថាជាប្រភេទតែស តែបៃតង តែលឿង និងប្រភេទ​តែ​ផ្សេងៗ​ទៀត។ តែសម្រាប់តែស ប្រសិនបើ​អ្នកទទួលទាន​ជាប្រចំាវា​ពិតជា​មានអត្ថប្រយោជន៍​សម្រាប់​សុខភាព​អ្នក។ សម្រាប់តែប្រភេទនេះវាគឺកើតចេញពីប្រភេទរុក្ខជាតិ Camellia Sinensis  ដែល​ផ្តល់អត្ថ​ប្រយោជន៍​សម្រាប់​សុខភាពអ្នក។ ហេតុដូចនេះហើយ ប្រសិនបើអ្នកទទួលទានតែប្រភេទនេះ អ្នកនឹងទទួល​បានអត្ថ​ប្រ​យោ​ជន៍ ៥ យ៉ាងរួមមាន៖

១. កាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញ

សារធាតុនៅក្នុងតែមានជាតិហ្វ្លអឺរ៉ាយ catechin និងtannins ជាសារធាតុដែលលាយបញ្ចូលគ្នាជួយ​រារំាង​បាក់​តេរី​និងការពារសុខភាពមាត់ធ្មេញ។ លើសពីនេះ តែសក៏ជួយការពារផ្ទៃខាងលើធ្មេញឲ្យបានរឹងមំា ការពារ​ធ្មេញ​ពីជាតិអាស៊ីតដែលបណ្តាលមកពីការបរិភោគអាហារនិងការបំផ្លាញធ្មេញជាដើម។

២. ជួយការស្បែករបស់អ្នក

ការការពារស្បែកពីកាំរស្មីយូវីជារឿងដ៏សំខាន់សម្រាប់សុខភាពស្បែកអ្នក។ នៅពេលណា​ស្បែក​របស់​អ្នកត្រូវ​នឹង​ពន្លឺព្រះអាទិត្យ ស្បែករបស់អ្នកនឹង​រងការខូចខាតដោយមានស្នាមជ្រីវជ្រួញ និងមាន​ភាព​ឆាប់​ចាស់​ជា​ដើម​។ អ្នកអាចកត់សម្គាល់បានថា អ្នកដែលនិយមទទួលទានតែសដោយមិនប្រើស្ករ ហាក់បីជាមានស្បែក​ទន់​រលោ​ង មិនសូវឃើញស្នាមជ្រួញ និងមានភាពក្មេងជាងវ័យ។

៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នៅក្នុងតែប្រភេទនេះមានផ្ទុកជាតិ polyphenols ជួយធ្វើឲ្យសរសៃឈាមរត់បានស្រួល។ ក្រៅពីនេះ វាជួយ​បញ្ចុះ​ជាតិកូឡេស្ត្ររ៉លដែលជាមូលហេតុចម្បងនៃជំងឺបេះដូង។ តាមការស្រាវជ្រាវ​របស់អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថាការទទួលទានតែស ៣ កែវក្នុង​មួយថ្ងៃ​អាចជួយ​កាត់​បន្ថយការ​ប្រឈម​នឹងជំងឺបេះដូង​រហូត​ដល់​ទៅ ២១%។

៤. ប្រឆំាងនឹងការរលាកនិងជួយពង្រឹងប្រព័ន្ធសុំា

តែសគឺសម្បូរទៅដោយសារធាតុប្រឆំាងអុកស៊ីដកម្ម។ នៅក្នុងនោះដែរ ជាតិ polyphenols ជាសារធាតុ​អុក​ស៊ីត​កម្មមួយទទួលខុសត្រូវក្នុងការជួសជុលកោសិកា។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយ​ការពារ​កោសិកា​រលាក​បាន​ដែរ។ ក្រៅពីនេះ ការទទួលទានតែសជួយពង្រឹងប្រព័ន្ធសុំា។

៥. បន្ថយល្បឿននៃការលូតលាស់ជំងឺមហារីកក្នុងពោះវៀនធំ

តាមការសិក្សា​បានរកឃើញថា នៅក្នុងតែស ប្រសិនបើអ្នកទទួលទាន វាជួយបន្ថយនៃ​ការលូតលាស់នៃ​កោ​សិកា​មហារីកនៅក្នុងពោះវៀនធំក៏ដូចជាការពារកោសិកាដទៃទៀតមិនឲ្យបំផ្លាញបានដែរ។ អ្នកអាច​សាក​ទទួល​ទាននិងកត់សម្គាល់បានដោយខ្លួនឯង។

មិនមែនទាល់តែទទួលទានតែសនោះទេ ទើបមានអត្ថប្រយោជន៍ទំាងនេះ តែការ​ទទួល​ទានតែ​ផ្សេង​ទៀត​ក៏​មាន​អត្ថប្រយោជន៍សម្រាប់សុខភាពអ្នកដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទាន​តែក៏គួរ​តែ​មាន​កម្រិត​ដែរ មានន័យថាអ្នកត្រូវទទួលទានល្មមមិនគួរបរិភោគ​ច្រើនហួសហេតុពេកនោះទេ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

គ្រោះ​ថ្នាក់នឹក​​ស្មាន​មិន​ដល់​សម្រាប់​សុខភាពនៅ​ពេល​អ្នក​ឧស្សាហ៍​ញ៉ាំ​ហឹរ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;