បង្គោលភ្លើងស្តុប៣ ក្នុងក្រុងតាខ្មៅ ត្រូវបានដំឡើង​ដើម្បីសម្រួលការធ្វើដំណើរ

  • 2020-07-21 01:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្គោលភ្លើងស្តុបចំនួន ៣ បង្គោល ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានតម្លើង ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជួន កាលពីថ្ងៃទី ២០ កក្កដា ២០២០។

បង្គោលភ្លើងស្តុបចំនួន ៣ ត្រូវបានតម្លើងលើកំណាត់ផ្លូវលេខ ២១ កែងនឹងផ្លូវលេខ ២១២ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វលដំណើរជូនបងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក៏បានធ្វើការសាងសង់ ជួសជុលថែទាំ និងដាក់លូ លើកំណាត់ផ្លូវលេខ ៤ ផ្លូវលេខ ២១ ផ្លូវលេខ ១២៩ ផ្លូវលេខ ១២០ ផ្លូវលេខ ១៥១A ផ្លូវលេខ ៣៤ ផ្លូវលេខ ១៤៣ ផ្លូវលេខ ១៤ និងផ្លូវលេខ ១១០ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជួន

អត្ថបទថ្មី
;