អ្នកជួយកំណត់ទីតាំងមេទ័ពអ៊ីរ៉ង់ ឱ្យអាមេរិកបាញ់សម្លាប់នោះ ត្រូវប្រហារជីវិតហើយ
- 2020-07-21 02:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជួយកំណត់ទីតាំងមេទ័ពអ៊ីរ៉ង់ ឱ្យអាមេរិកបាញ់សម្លាប់នោះ ត្រូវប្រហារជីវិតហើយ
ចន្លោះមិនឃើញ
អ៊ីរ៉ង់ បានប្រហារជីវិតអតីតអ្នកបកប្រែម្នាក់ឈ្មោះ Mahmoud Mousavi Majd កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ពីបទក្បត់ជាតិ ដោយចោទប្រកាន់ថា ធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល។
អ្នកទោសខាងលើ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៨ ហើយកាលពីខែមុន ត្រូវតុលាការអ៊ីរ៉ង់ចោទថា បានលួចយកព័ត៌មាន និងទីតាំងលោក Qasem Soleimani មេទ័ពកំពូលអ៊ីរ៉ង់ ឱ្យអាមេរិក។ ក្រោយមកមេទ័ពរូបនេះ ត្រូវសម្លាប់ដោយដ្រូនអាមេរិក នៅព្រលានយន្តហោះក្រុងបាដាដ កាលពីខែមករាកន្លងទៅ។
Majd ត្រូវបានរកឃើញថា បានទទួលលុយយ៉ាងច្រើនពីភ្នាក់ងារ CIA អាមេរិក និង Mossad របស់អ៊ីស្រាអែល។
Majd បានធ្វើអន្តោប្រវេសន៍ពីអ៊ីរ៉ង់ ទៅស៊ីរី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ជាមួយគ្រួសាររបស់គាត់ ហើយធ្វើការជាអ្នកបកប្រែភាសាអង់គ្លេស និងអារ៉ាប់ នៅក្រុមហ៊ុនមួយ។ នៅពេលសង្គ្រាមផ្ទុះឡើងក្នុងប្រទេសស៊ីរី គាត់សុខចិត្តបន្តរស់នៅក្នុងប្រទេស ខណៈគ្រួសារគាត់បានចាកចេញ។ ដោយសារគាត់មានការយល់ដឹងច្រើនពីភូមិសាស្រ្តនៅស៊ីរី បានធ្វើឱ្យគាត់មានការជិតស្និទ្ធនឹងទីប្រឹក្សាយោធាអ៊ីរ៉ង់។ ទោះ Majd មិនមែនជាសមាជិកទ័ពអ៊ីរ៉ង់ ប៉ុប្តែគាត់បានជ្រៀតចូលវិស័យរសើបជាច្រើនរបស់ទ័ពអ៊ីរ៉ង់ ក្រោមរូបភាពជាអ្នកបកប្រែម្នាក់៕