Ronaldo ស៊ុត​បាន​ ៥០ ​គ្រាប់​លឿន​បំផុត​ ​ឲ្យ​ Juventus ​និង​ជាប់​កំណត់ត្រា​មួយ​ទៀត

  • 2020-07-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo ​អាច​រក​បាន ២ ​គ្រាប់​បន្ថែម​ទៀត​ ​ជា​គ្រាប់​បាល់​ទី ៥១ ​របស់​ខ្លួន​នៅ Juventus ​ក្រោយ​ចូល​លេង​ ៦១ ប្រកួត​(លឿន​បំផុត) ​ជាប់​ជា​ ​កីឡាករ​ដំបូង​គេ​ធ្វើ​​បាន​បែប​នេះ។

​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ​ក៏​បាន​ចារ​កំណត់ត្រា​១​ទៀត​ផង​ដែរ ក្លាយ​ជា​ ​កីឡាករ​ដំបូង​គេ​ដែល​រក​បាន ៥០ គ្រាប់​ទាំង ៣ លីគ ​(Premier League, La Liga និង Serie A) ​។

បើ​គិត​តាំង​ពី​លីគ​កំពូល​អ៊ីតាលី​ ​បើក​ឡើង​វិញ ៨ ប្រកួត​កន្លង​មក​ Cristiano Ronaldo រក​បាន ៩គ្រាប់​ សរុប​គ្រាប់​បាល់​ស្មើ​នឹង​ Ciro Immobile មាន ៣០ ​គ្រាប់​ ​កំពុង​ប្រជែង​ស្បែកជើង​មាស Serie A ។ រីឯ Juventus កំពុង​មាន ៨០ ពិន្ទុ​ដាច់​ពិន្ទុ​ឆ្ងាយពីក្រុម​លេខ ២ Inter ខណៈដែល Lazio ធ្លាក់​មកលេខ ៤ មាន ៦៩ ពិន្ទុ ឯការប្រកួត​នៅ​សល់ ៤ទៀតនឹងបិទរដូវកាល៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Ronaldo ទាត់​បាល់​ប៉េណាល់ទី ជា​គ្រាប់ទី ៥០
Ronaldo អបអរ ​គ្រាប់ទី ៥១

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;