ចំណុចតូចមួយក្នុងបុណ្យសពស្ដេចល្បែងម៉ាកាវ ធ្វើឲ្យគេសង្ស័យប្ដីប្រពន្ធ Angelababy លែងលះគ្នាហើយ
- 2020-07-21 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចតូចមួយក្នុងបុណ្យសពស្ដេចល្បែងម៉ាកាវ ធ្វើឲ្យគេសង្ស័យប្ដីប្រពន្ធ Angelababy លែងលះគ្នាហើយ
ចន្លោះមិនឃើញ
ទស្សនិកជនចិនកំពុងតែប៉ាន់ស្មានថា គូស្នេហ៍កំពូលតារាសម្ដែងចិន Angelababy និង Huang Xiaoming បានចែកផ្លូវគ្នាហើយ នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យសពស្ដេចល្បែងម៉ាកាវ។
មុននេះបន្តិច ពិធីបញ្ចុះសពរបស់មហាសេដ្ឋីកាស៊ីណូម៉ាកាវ Stanley Ho ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងហុងកុង។ ក្រៅពីអ្នកជំនួញល្បីៗ ក៏មានតារាក្នុងសិល្បៈមិនតិចដែរ ដែលបានចូលរួម ក៏ដូចជាផ្ញើកម្រងផ្កាដើម្បីរំលែកទុក្ខ។
យ៉ាងណាក្ដី ក៏នៅក្នុងពិធីនេះដែរ បានធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា ប្ដីប្រពន្ធតារាសម្ដែងជើងចាស់ Huang Xiaoming និង Angelababy មានការងឿងឆ្ងល់ជាខ្លាំង ដោយសារសកម្មភាពរបស់អ្នកទាំង២។
ជាក់ស្ដែង នៅពេលផ្ញើកម្រងផ្កាមក Angelababy សរសេរថា៖ លោក Stanley Ho សូមទៅកាន់ឋានផុតទុក្ខ ពី Angelababy។
ទន្ទឹមនឹងគ្នានោះដែរ កម្រងផ្ការបស់ស្វាមីស្រីស្អាតនេះ ក៏មានតែឈ្មោះរបស់លោក។ ទស្សនិកជនបានលាន់មាត់ថា អ្នកទាំង២ប្រាកដជាលែងលះគ្នាហើយ ត្បិតប្រសិនបើនៅជាប្ដីប្រពន្ធ ប្រាកដជាទៅកម្រងផ្កាតែមួយ មិនមែនដាច់ដោយឡែកបែបនេះទេ។
ដូចសព្វមួយដង ស្រីស្រស់ប្រុសស្អាតនៅតែប្រើវិធីចាស់ នោះគឺមិនឆ្លើយតបអ្វីទាំងអស់ ឲ្យគេគិតយ៉ាងម៉េច គិតចុះ៕