មុខឡើងគួរឲ្យស្រឡាញ់មែន តែស្រីស្អាតម្នាក់នេះមានសាច់ដុំធំៗធ្វើឲ្យប្រុសៗសុំខ្មាស!
- 2020-07-21 06:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខឡើងគួរឲ្យស្រឡាញ់មែន តែស្រីស្អាតម្នាក់នេះមានសាច់ដុំធំៗធ្វើឲ្យប្រុសៗសុំខ្មាស!
ចន្លោះមិនឃើញ
ភាពភ្ញាក់ផ្អើលបានកើតឡើងជាថ្មីម្ដងទៀតហើយនៅលើបណ្ដាញសង្គមប្រទេសចិន គឺពាក់ព័ន្ធនឹងស្រីស្អាតមួយរូបដែលមានមុខគួរឲ្យស្រឡាញ់ តែបែរជាមានសាច់ដុំធំៗ ដែលមើលទៅហាក់ចម្លែកខុសពីធម្មតា។ ក្មេងស្រីដែលល្បីនេះមានឈ្មោះថា Cheng Lu អាយុ ២៣ឆ្នាំ មានកម្ពស់ ១,៥២ម៉។
នៅលើបណ្ដាញសង្គម គេប្រសិទ្ធិនាមឲ្យនាងថា "King Kong Barbie" ព្រោះនាងមានមុខស្អាតដូចតុក្កតា Barbie តែមាឌដូចសត្វគីងកុងទៅវិញ។ Cheng Lu បានរៀបរាប់ថា នាងហ្វឹកហាត់យកសាច់ដុំនេះអស់រយៈពេល៦ឆ្នាំមកហើយ ដោយបានបញ្ចប់ថ្នាក់នៅសាលាកាយវប្បកម្ម Shenyang Physical Education Academy។ នៅលើវីដេអូដែល Cheng Lu បង្ហោះ បានបង្ហាញថា នាងអាចលើកដុំដែកដែលមានទម្ងន់ដល់ ១២០គីឡូក្រាមឯណោះ ដែលធ្ងន់ជាងទម្ងន់ខ្លួននាងដល់ទៅ ២ដង។ "ខ្ញុំចង់បង្ហាញថា ខ្ញុំក៏អាចធ្វើអ្វីដែលមនុស្សប្រុសអាចធ្វើបានដែរ" នេះជាសម្ដីរបស់ Cheng Lu។
ទោះមានប្រជាប្រិយភាពយ៉ាងម៉េចក៏ដោយនៅលើបណ្ដាញសង្គម ភាពរិះគន់គឺជៀសមិនផុតឡើយសម្រាប់ Cheng Lu។ មនុស្សមួយចំនួនបានចំអកពីរូបរាងកាយរបស់នាង ហើយថា នាងនឹងពិបាករកមិត្តប្រុសមិនខាន។ យ៉ាងណាមិញ Cheng Lu មិនសូវជាយកចិត្តទុកដាក់ឡើយ តែនៅបន្តសម្រេចក្ដីស្រមៃខ្លួនទៅមុខទៀត។
កន្លងមក Cheng Lu ធ្លាប់បានចូលរួមការប្រកួតនៅក្នុងស្រុកមួយចំនួនផងដែរ។ បន្ថែមពីនេះ នាងក៏មានធ្វើវីដេអូបង្ហោះ ដើម្បីរកចំណូលពីអនឡាញដែរ ដោយទទួលបានការជួលឲ្យផ្សព្វផ្សាយផលិតផលកីឡាមួយចំនួន៕