​PSG សាហាវ​ណាស់​លេង​ ៣ ប្រកួត​ស៊ុត​ចូល​ ២០ គ្រាប់ ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ

  • 2020-07-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តំណែង​ជើង​ឯក​លីគ​កំពូល​បារាំង​ Paris Saint Germain ​បាន​បើក​យុទ្ធនាការ​ ​ប្រកួត​មិត្តភាព​ក្លឹប​និង​ក្លឹប​ មុន​នឹង​​លីគ​កំពូល​បារាំង​ ​បើក​រដូវកាល​ថ្មី​ ២០២០-២០២១។

-ប្រកួត​ទី ១ កាល​ពី​ថ្ងៃ​ទី ១៣ កក្កដា PSG ស៊ុត​បញ្ចូល​ទី​ ៩-០ លើ​ក្រុម​មក​ពី​លីគ២ Le Havre នៅ​បារាំង។

-ប្រកួត​ទី ២ ​កាល​ពី​ថ្ងៃ​ទី ១៧ ​កក្កដា PSG ស៊ុត​បញ្ចូល​ទី ៧-០ ​លើ​ក្រុម​ ​Waasland Beveren ​មក​ពី​លីគ ២ ​ប្រទេស​បែលហ្សិក​។

-ប្រកួត​ទី ៣ ​កាល​ពី​ថ្ងៃ​ទី ២២ ​កក្កដា PSG ស៊ុត​បញ្ចូល​ទី ៤-០ ​លើ​ក្រុម Celtic FC ​​មក​ពី​លីគ​កំពូល​ប្រទេស​ស្កុតឡែន។

ឈុត​លេង​ក្នុង​ដី រដូវកាល​ថ្មី​ ២០២០-២០២១
ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ Paris Saint Germain ​ចារ​កំណត់ត្រា​ឈ្នះ​លើក​ដំបូង​បំផុត​ ​បន្ទាប់​ពី ​ប្រកាស​ចេញ​ឈុត​លេង​ក្នុង​ដី​ថ្មី (រៀងរាល់​ឆ្នាំ​ ​ពួក​គេ​តែង​តែ​ចាញ់​)​​។

​​ឈុត​លេង​ក្នុង​ដី​ថ្មី​របស់ PSG នេះ​ផង​ដែរ ​គឺ​​រចនា​ឡើង​ក្នុង​បំណង​អបអរសាទរ​ ​ខួប​គម្រប់​ ៥០​ឆ្នាំ​នៃ​ការ​បង្កើត​ក្លឹប៕

​ទស្សនា​វីដេអូ​ហាយឡាយ​ទាំង ៣ ប្រកួតខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;