WCS កម្ពុជា ប្រគល់ម៉ាស៊ីនភ្លើងមួយគ្រឿង ដល់ក្រុមសហគមន៍កែច្នៃឫស្សីស្រែព្រះ

  • 2020-07-22 03:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីសប្តាហ៍កន្លងទៅ អង្គការ WCS សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រគល់ម៉ាស៊ីនភ្លើងមួយគ្រឿង(កម្លាំង ១៤សេស ៦,៥គីឡូវ៉ាត់) និងឧបករណ៍ និងសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនកាត់ឫស្សីខ្នាតធំ ម៉ាស៊ីនស្វាន ម៉ាស៊ីនខាត់ ម៉ាស៊ីនតម្រឹម ម៉ាស៊ីនឈូស និងម៉ាស៊ីនឆ្វៀល ជូនក្រុមសហគមន៍កែច្នៃឫស្សីស្រែព្រះដែលបានចូលរួមចំណែកក្នុងការអនុវត្តគម្រោងរេដបូកកែវសីមា។ នេះបើតាមការបញ្ជាក់លើហ្វេសបុករបស់ WCS កម្ពុជា នៅថ្ងៃទី ២០ កក្កដា ២០២០។

ពិធីប្រគល់-ទទួលឧបករណ៍និងសម្ភារៈទាំងនេះ បានរៀបចំធ្វើឡើងនៅភូមិ ពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាការឆ្លើយតបលើកទីពីររបស់គម្រោងរេដបូកកែវសីមាបន្ទាប់ពីការផ្តល់វគ្គបណ្តុះបណ្តាលជូនកាលពីខែមីនាកន្លងមក ក្នុងការជួយគាំទ្រដល់សហគមន៍ដើម្បីពង្រីក អាជីវកម្មកែច្នៃឫស្សីធ្វើសម្ភារៈប្រើប្រាស់និងវត្ថុអនុស្សាវរីយ៍របស់ពួកគាត់ ក៏ដូចជា បង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ និងរួមចំណែកកាត់បន្ថយសកម្មភាពរបស់ប្រជាសហគមន៍ក្នុងការប្រមូលយកផល អនុផលព្រៃឈើ រុករានដីព្រៃ និងបរបាញ់សត្វព្រៃខុសច្បាប់។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងស្នាក់ការរដែនជម្រកសត្វព្រៃកែវសីមា ក្រុមប្រឹក្សាឃុំស្រែព្រះ មេភូមិ និងតំណាងអង្គការ WCS ។ ថវិកាចំណាយលើការទិញឧបករណ៍និងសម្ភារៈ ទាំងនេះបានមកពីគម្រោងរេដបូក ក្រសួងបរិស្ថាននិងដែនជម្រកសត្វព្រៃកែវសីមា៕

ប្រភព៖ WCS Cambodia

អត្ថបទថ្មី
;