ការទទួលទានទឹកពិតជាសំខាន់ណាស់ ចុះពេលណាខ្លះអ្នកគួរទទួលទានទឹកឲ្យបានត្រឹមត្រូវ?
- 2020-07-22 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទទួលទានទឹកពិតជាសំខាន់ណាស់ ចុះពេលណាខ្លះអ្នកគួរទទួលទានទឹកឲ្យបានត្រឹមត្រូវ?
ចន្លោះមិនឃើញ
ជាធម្មតា មនុស្សគ្រប់រូបតម្រូវឲ្យទទួលទានទឹកឲ្យបានចំនួន ៨ កែវក្នុងមួយថ្ងៃដើម្បីរក្សាសុខភាព។ ចុះប្រសិនបើដូច្នោះ តើអ្នកគួរទទួលទានបែបណាដើម្បីទទួលបានសុខភាពល្អ ពិសេសសម្រាប់មិត្តនារីដែលមានបំណងចង់សម្រករាង។ ទោះបីជាអ្នកមិនអាចទទួលទានទឹកគ្រប់ចំនួនក្នុងមួយថ្ងៃ តែអ្នកក៏អាចទទួលទានទឹកតាម ៤ វិធីនេះដើម្បីទទួលបានសុខភាពល្អដែរ។ ដូច្នោះតើពេលវេលាមួយណាដែលអ្នកគួរទទួលទានទឹកដើម្បីទទួលបានលទ្ធផលល្អនោះរួមមាន៖
១. ទទួលទានទឹកបន្ទាប់ពីក្រោកពីគេងពេលព្រលឹម
តើអ្នកមានទម្លាប់ទទួលទានបន្ទាប់ពីក្រោកពីគេងដែរឬទេ? ការទទួលទានទឹកក្តៅមួយកែវពេលព្រឹកជួយបន្សាបជាតិពុលនៅក្នុងរាងកាយ។ ក្រៅពីនេះ អ្នកអាចបន្ថែមក្រូចឆ្មាមួយចំណិតដើម្បីបង្កើនប្រសិទ្ធភាពនិងល្អសម្រាប់សុខភាពអ្នក។
២. ទទួលទានទឹកមុនពេលញុំាអាហារថ្ងៃត្រង់
អ្នកត្រូវចងចំាថាការទទួលទានទឹកមួយកែវមុនពេលញុំាអាហារថ្ងៃត្រង់គឺល្អសម្រាប់សុខភាពអ្នក។ តែអ្នកមិនគួរបរិភោគក្នុងពេលកំពុងញុំាអាហារនោះទេ។ ហេតុផលដែលអ្នកគួរបរិភោគទឹកមុនពេលទទួលទានអាហារនោះគឺដោយសារវាជួយដាស់ការរំលាយអាហារដែលនៅសល់ក្នុងក្រពះបានដំណើរការឡើងវិញ ធ្វើឲ្យក្រពះឆាប់ឆ្អែត និងចៀសវាងការបរិភោគអាហារលើសកំណត់។
៣. ទទួលទានទឹកមុនពេលនិងបន្ទាប់ពីធ្វើលំហាត់ប្រាណរួច
ការទទួលទានទឹកមុនពេលធ្វើលំហាត់ប្រាណវានឹងជួយបំពេញជាតិទឹកដែលនឹងបាត់បង់ពេលធ្វើលំហាត់ប្រាណ និងជួយបង្កើនថាមពលសម្រាប់រាងកាយអ្នកផងដែរ។ ចំណែកឯបន្ទាប់ពីធ្វើលំហាត់ប្រាណរួចហើយ អ្នកគួរទទួលទានទឹកក្តៅមានជាតិអបិលមួយពែង ដើម្បីជាអំណោយផលនៃការផលិតជាតិអេឡិចត្រូលីតមកវិញអំឡុងពេលអ្នកហាត់ប្រាណនិងបញ្ចេញជាតិខ្លាញ់ចេញពីរាងកាយឆាបរហ័ស។
៤. ទទួលទានទឹកបន្ទាប់ពីមុជទឹករួច
បន្ទាប់ពីអ្នកមុជទឹករួច រាងកាយអ្នកនឹងបាត់បង់ជាតិទឹក ដូច្នោះអ្នកគប្បីទទួលទានទឹកមួយកែវដើម្បីបំពេញជាតិទឹកវិញ។ លើសពីនេះ ការទទួលទានទឹកមុនពេលចូលគេងមួយម៉ោង ជួយរាងកាយអ្នកចៀសផុតពីការហើមផ្សេងៗនៅលើរាងកាយបាន។
ចំណុចខាងលើនេះ អ្នកគួរតែអនុវត្តដើម្បីសុខភាពរបស់អ្នក។ ការទទួលទានបានចំនួន ៨ កែវក្នុងមួយថ្ងៃពិតជាល្អសម្រាប់សុខភាពអ្នក ពិសេសនៅខែក្តៅរាងកាយអ្នករឹតតែត្រូវការជាតិទឹក៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
អត្ថប្រយោជន៍ ៥ យ៉ាងនៃតែស (White Tea) ដែលអ្នកមិនធ្លាប់ដឹងសម្រាប់សុខភាពអ្នក