ក្រសួងការពារជាតិ ត្រៀម​រៀបចំ​តំបន់​ប្រវត្តិសាស្រ្តយោធា

  • 2020-07-23 01:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការពារជាតិ កំពុងត្រៀមរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានៅតាមទីតាំងមួយចំនួនទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺដើម្បីការពារ និងរក្សាឱ្យបាននូវតឹក តាងប្រវត្តិសាស្ត្រទាំងឡាយឱ្យបានឋិតថេរ សម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយ បានដឹងឮ។ នេះបើតាមការចុះផ្សាយរបស់ AKP។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ  នៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងយោធពល ខេមរភូមិន្ទជាច្រើននាក់ទៀត។

សម្តេចបានបញ្ជាក់ថា «សិក្ខាសាលានេះ គឺជាការរៀបចំឡើង ឱ្យមានខ្សែសង្វាក់ រៀបចំឱ្យទៅជារឿងមួយដែលពាក់ព័ន្ធសំខាន់បំផុត គឺវិស័យការពារ ជាតិផង ការពារបូរណភាពដែនដីផង លើសពីនេះគឺការពារតឹកតាងទាំងឡាយដែលប្រវត្តិសាស្ត្របានបន្សល់ទុក គឺឱ្យបានឋិតថេរ»។

សម្តេចពិជ័យសេនា បានថ្លែងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពិភាក្សា ស្វែងរកទីតាំងភូមិសាស្ត្រ ដែលមានប្រតិបត្តិការទាក់ទងនឹងសមរភូមិនៅ គ្រប់ដំណាក់កាល ដែលអាចកំណត់បានថាជាទីតាំងប្រវត្តិសាស្ត្រយោធា ជាពិសេសឯកសារ រូបថត និងសម្ភារ នានា ដើម្បីចងក្រងរក្សាទុកជាតឹកតាំងប្រវត្តិសាស្ត្រ សម្រាប់យោធិនជំនាន់ ក្រោយសិក្សា រៀនសូត្រ។

សម្តេចបន្តថា ដូច្នេះដើម្បីគិតគូរលើរឿងនេះ ក្រសួងការពារជាតិបានធ្វើសិក្ខាសាលាស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នេះឡើង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទាំងអស់បានជ្រួតជ្រាបថា តឹកតាងទាំងអស់នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រវត្តិសាស្ត្រ។ កត្តាទាំងនេះ ហើយតឹកតាងប្រវត្តិសាស្ត្រយោធា គឺអាចឈានមុខគេដើម្បីទុកជាឯកសារជាដើម។

សម្តេច ទៀ បាញ់ បានបន្ថែមថា ទាក់ទិនជាមួយការងាររៀបចំតំបន់ប្រវត្តិ សាស្ត្រយោធានេះ គឺក្រុមការងារត្រូវស្រាវជ្រាវពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗជាច្រើនដែល មានកើតឡើង ដោយកំណត់ទីតាំងដែលបានបន្សល់ទុក ស្វែងរកសាក្សីមកបញ្ជាក់ប្រវត្តិ និង ព័ត៌មានទាក់ទងទៅនឹងទីតាំងនីមួយៗ។ ការកំណត់ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា គឺ កំណត់លើទីតាំងភូមិសាស្ត្រដែលធ្លាប់មានប្រវត្តិ ទាក់ទងនឹងសមរភូមិនៅគ្រប់ ដំណាក់កាល៕

ប្រភព៖ AKP

អត្ថបទថ្មី
;