ហ្វេសប៊ុក ចេញមុខងារ App Lock សម្រាប់ Messenger លែងខ្លាចគេលួចមើលទៀតហើយ!

  • 2020-07-23 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យាដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។

មុខងារថ្មីនេះអាចឱ្យអ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messen-ger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាពថាព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះ។

ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថាតើអ្នកណាអាចផ្ញើសារឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេឬផ្ញើសារបានទាំងស្រុងផង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិលប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរឱ្យស្ដាយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ២-៣ខែទៀតទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទថ្មី
;