សម្តេច ហ៊ុន សែន បញ្ជាក់​ពីចំនួនមាស​របស់​កម្ពុជា​

  • 2020-07-23 03:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ សម្តេច ហ៊ុន សែន បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកដោយបង្ហាញ​ពីចំនួនមាស​ដែលកម្ពុជាមាន ក្នុងនោះតាមតួលេខថ្មី គឺកម្ពុជាមានមាសដល់ ៣៦,៥ម៉ឺនតោន។ សម្តេចថា «នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។

សម្តេចតេជោ បាន​សរសេរយ៉ាងដូច្នេះថា៖ មួយរយះពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចងដឹងអំពី មាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមាន ភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ មានជនអាក្រក់មួយចំនួនតូចបាននិង កំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល ថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺ ឆ្លងកូវីតទី១៩ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់ របស់ធានាគារជាតិកម្ពុជានោះបងប្អូន ប្រាកដជាយល់និងអបអរសាទរជាមួយ ទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើង ជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថា មាសរបស់យើងមាន៣០តោនតែតាម តួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទ ស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ។

សូមអាន​បន្ថែម​ក្នុងសេចក្តីបញ្ជាក់​របស់ធនាគារជាតិនៃកម្ពុជា៖

អត្ថបទថ្មី
;