សរុប​ទាំងលុយ និងមាស ដែល​ជា«ទុន​បម្រុង​អន្តរជាតិ» របស់​កម្ពុជា​ទាំងអស់​មាន​ប៉ុន្មានហើយ?

  • 2020-07-23 04:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិនៃកម្ពុជា​ បាន​ប្រកាស​ឱ្យដឹង​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០​ថា រូបិយបណ្ណ​បរទេស និងមាស ដែលហៅថា «ទុនបម្រុងអន្តរជាតិ» គឺ​ត្រូវបាន​រក្សាទុក​ឱ្យមាន​សុវត្ថិភាព។ បច្ចុប្បន្ន ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា មានចំនួន ១៩,៥ប៊ីលានដុល្លារ (ឬពាន់លានដុល្លារ) គិត​ត្រឹមចុងខែ​មិថុនា ឆ្នាំ​២០២០។

បច្ចុប្បន្ន​ធនាគារជាតិ​នៃកម្ពុជា រក្សាមាស​ ៣៦,៥តោន ដែលក្នុងនោះរួមមាន៖

-មាស​ដែល​ជាកេរ្តិ៍មរតក តាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤តោន ដែល​កំពុង​រក្សាទុក​នៅប្រទេសស្វីស

-មាស​ចំនួន ១៤,១តោន កំពុងវិនិយោគ​នៅធនាគារកណ្តាលអង់គ្លេស

-មាស​ចំនួន ១០តោន ត្រូវបាន​រក្សាទុកនៅកម្ពុជា៕

អត្ថបទថ្មី
;