Taki ជាប់ជា​កីឡាករ​ជប៉ុន​ទី ៣ អាចលើកពាន ​Premier League

  • 2020-07-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Takumi Minamino បាន​ក្លាយ​ជា ​កីឡាករ​ជប៉ុន​ទី ៣ ​អាច​លើក​ពាន​លីគ​កំពូល​អង់គ្លេស បន្ទាប់​ពី​ Shiji Okazaki កាល​លេង​ឲ្យ​ក្រុម Leicester City ​អាច​លើក​ពាន​ Premier Leagueនៅ​រដូវកាល ២០១៥-២០១៦ និង Shiji Kagawa ​អាច​ធ្វើ​បាន​មុន​គេ​បង្អស់​ កាល​លេង​ឲ្យ Manchester United រដូវកាល ២០១២-២០១៣ ។

Taki ​ក៏​បាន​ជាប់​ឈ្មោះជា​ ​កីឡាករ​ជប៉ុន​ដំបូង​បំផុត​ ​ឈ្នះ​ពាន Premier League ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប Liverpool រដូវកាល ២០១៩-២០២០​។

កាលពីនៅក្លឹបចាស់ Salzburg ៦រដូវកាលចុងក្រោយ (២០១៤ ដល់ ២០១៩) Taki ជួយឲ្យក្លឹបឈ្នះពានលីគ​កំពូល​អូទ្រីស​ ៦ ដងជាប់ៗគ្នា។ រដូវកាលនេះគេ អាចឈ្នះពានលីគកំពូល២​ គឺលីគកំពូល​អូទ្រីស​ និង​ លីគកំពូល​អង់គ្លេស​។

ក្រោយពេល​ផ្ទេរ​ចេញពី Redbull Salzburg អំឡុងខែមករា ឆ្នាំ ២០២០ (ពាក់កណ្ដាលរដូវកាល) ​ខ្សែ​បម្រើប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​សញ្ជាតិ​ជប៉ុន​បង្ហាញ​ខ្លួន​ឲ្យហង្ស​ក្រហម បាន​ ៩ ប្រកួតតែមិនទាន់ស៊ុត​បានចូល១គ្រាប់ណានៅឡើយ៕

ទស្សនាវីដេអូ Taki បង្ហាញខ្លួនឲ្យ Liverpool លេងទល់នឹង Everton

រូបថត៖ skysports

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;