មាន​ឧបករណ៍របស់​អ៊ីស្រាអែលមួយ​នេះ ធ្វើតេស្តរកកូវីដ​នឹង​ដឹងលទ្ធផលភ្លាមៗ​មិនដល់១​នាទី​ឡើយ

  • 2020-07-24 03:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ


ខណៈ​មានការ​រីករាលដាល​ជំងឺ​កូវីដ១៩​ខ្លាំង​នៅលើពិភពលោក ក្រុមហ៊ុនអ៊ីស្រាអែល NanoScent កំពុងផលិតឧបករណ៍ពិនិត្យ​ផ្លូវដង្ហើម​មួយប្រភេទ​ដើម្បី​ធ្វើតេស្ត​រកវីរុសកូវីដ១៩ ដោយ​វានឹង​ដឹងលទ្ធផលភ្លាមៗត្រឹម ៣០វិនាទីប៉ុណ្ណោះ។

ក្រុមហ៊ុននេះឱ្យដឹងថា ការសាកល្បងឧបករណ៍​ខាងលើ​ ត្រូវបានធ្វើឡើង​យ៉ាងទូលំទូលាយនៅក្នុងប្រទេស​អ៊ីស្រាអែល ក្នុងនោះវាបាន​ផ្តល់នូវលទ្ធផលក្នុងកម្រិតត្រឹមត្រូវដល់ ៨៥%ឯណោះ។ ឧបករណ៍នេះ នឹងអាច​ទទួលបាន​ការយល់ព្រមពីរដ្ឋាភិបាល​ប៉ុន្មានខែខាងមុខនេះ ក្នុងការ​បញ្ចេញលក់។

យ៉ាងណាមិញ លោក Oren Gavriely ដែល​ជានាយកក្រុមហ៊ុន បាន​បញ្ជាក់​បន្ថែមថា ឧបករណ៍វិភាគផ្លូវដង្ហើមនេះ មិន​មែនសម្រាប់ជំនួស​ការធ្វើតេស្ត​រកកូវីដ១៩ ក្នុងមន្ទីរពិសោធន៍ឡើយ ប៉ុន្តែជាឧបករណ៍​មួយ​ដែលជួយឱ្យមនុស្សទទួលបាន​ទំនុកចិត្តជាងមុន ក្នុងការវិលទៅរកជីវភាព​ធម្មតាវិញ៕

ប្រភព៖ Channelnewsasia

;