TikTok ប្រើកញ្ចប់លុយ ២០០លានដុល្លារ ចងជើងតារា TikTok ល្បីៗ

  • 2020-07-24 03:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


TikTok បាន​ប្រកាស​អំពី​កញ្ចប់​លុយ​ ២០០​លាន​ដុល្លារ​មួយ​ឈ្មោះ​ថា​ TikTok Creator Fund ដែល​​ទុក​សម្រាប់​ចែក​ទៅ​ដល់​​អ្នក​ប្រើ​ប្រាស់​ TikTok ​ល្បីៗ​ដែល​មាន​បំណង​ចង់​ស្វែង​រក​ប្រាក់​ចំណូល​តាម​រយៈ​បណ្ដាញ​សង្គម​មួយ​នេះ។

​TikTok បាន​និយាយ​ថា​ ដើម្បី​ដាក់​ពាក្យ​ស្វែង​រក​ប្រាក់​ចំណូល​លើ TikTok បាន ត្រូវ​តែ​មាន​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ, ត្រូវ​មាន​ Follower ​តិច​បំផុត​តាម​ចំនួន​កំណត់​មួយ​ដែល TikTok មិន​ទាន់​បង្ហាញ​នៅ​ឡើយ និង​ត្រូវ​បង្ហោះ​វីដេអូ​ជា​ប្រចាំ​លើ TikTok ផង​ដែរ។ ពាក្យ​ស្នើ​សុំ​រក​ប្រាក់​ចំណូល​នឹង​បើក​ទទួល​នា​ខែ​សីហា​ខាង​មុខ។

ការ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ល្បីៗ​រក​ប្រាក់​ចំណូល​បាន ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែល​អាច​ឃាំងឃាត់​អ្នក​ប្រើ​ប្រាស់​ល្បីៗ​ទាំង​នោះ​មិន​ឲ្យ​ដើរ​ចេញ​ពី TikTok បាន៕​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

;