តារា​ស្រី​អាយុ ៥១​ឆ្នាំ ត្រូវ​គេ​ច្រឡំ​ថា​ជា​និស្សិត​ពេល​ដើរ​លេង ព្រោះ​ក្មេង​ខ្លាំង​ពេក

  • 2020-07-24 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​កំពុង​ដើរ​ស្រូប​ខ្យល់​អាកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Xu Qing បាន​បង្អួត​រាង​ក្មេង​ស្អាត​ដូច​នារី​ម្ភៃ​ឆ្នាំ ទាំង​ខ្លួន​មាន​អាយុ​ជាង ហាសិប​ហើយ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី ២៣​ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​​ផ្សាយ​ពី​កម្រង​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់ Xu Qing នៅ​ពេល​នាង​ទៅ​ដើរ​លេង​នៅ​ប្រទេស​សិង្ហបុរី។ វត្តមាន​របស់​នាង​នៅ​ប្រទេស​ដី​កោះ​មួយ​នេះ ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។

ក្នុង​ពេល​ដើរ​លេង ស្រី​ស្អាត​វ័យ ៥១​ឆ្នាំ​ ស្លៀក​ពាក់សាមញ្ញ ដោយ​ស្លៀក​ខោ​ខ្លី និង​ពាក់​អាវ​យឺត​ធម្មតា។ ទោះ​បី​ជា​មិន​ធ្វើ​ខ្លួន​ឡូយ​ឆាយ​ខ្លាំង​ក៏​ដោយ តែ​រាង​ដូច​ក្រមុំ​ម្ភៃ​ឆ្នាំ របស់​តារា​កើត​ឆ្នាំ ១៩៦៩ ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹងថា មនុស្ស​ជា​ច្រើន​បាន​គិត​ថា សិល្បការិនី​រូប​នេះ ជា​និស្សិត​នៅ​ក្នុង​តំបន់​ចេញ​មក​ដើរ​លេង ដោយ​មិន​ដឹងថា​នាង មានអាយុ​ក្រៅ​ហា​ហើយ​នោះ​ឡើយ។ ភ្លាម​ៗ​នោះ​ដែរ ឈ្មោះ​របស់​តារា​ស្រី​នេះ​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo។

នៅ​ក្នុង​បទស​ម្ភាសន៍​មុន​ៗ តារា​ស្រី​រូប​នេះ​បាន​បង្ហើ​ប​ថា ការ​ដែល​នាង​នៅ​ក្មេង​បាន​យូរ មួយ​ផ្នែក​គឺ​មក​ពី​នាង​មិន​មាន​ស្វាមី ក៏​ដូច​ជា​កូន​តូច​ ដែល​ធ្វើ​ឲ្យ​នាង​មាន​ពេល​មើល​ថែ​ខ្លួន​ឯង​បាន​ច្រើន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;