ដឹងអត់! រមណីយដ្ឋានប្រាសាទព្រះវិហារ មាន ៤កន្លែងសំខាន់ៗ
- 2020-07-24 06:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! រមណីយដ្ឋានប្រាសាទព្រះវិហារ មាន ៤កន្លែងសំខាន់ៗ
ចន្លោះមិនឃើញ
រមណីយដ្ឋានប្រាសាទព្រះវិហារ គឺជាតំបន់រមណីយដ្ឋាន (បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ) គ្របដណ្ដប់លើផ្ទៃដីជាង ២០គីឡូម៉ែត្រ ស្មើនិង (២៣,០០០ហិចតា) ដែលជាតំន់មានសក្ដានុពល។ រមណីយដ្ឋាននេះ មាន ៤កន្លែងសំខាន់ៗដូចខាងក្រោម៖
ទី១. មាន ៧ភូមិ ជាភូមិរណបជុំវិញតំបន់រមណីយដ្ឋាន
ទី២. សារមន្ទីរធម្មជាតិមានផ្ទៃដី ១៧០ហិចតា
ទី៣. តំបន់ការពារព្រៃឈើ
ទី៤. ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារមាន ៧ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់បេតិកភ័ណ្ឌប្រាសាទព្រះវិហារ រួមមាន ភូមិ ធម្មជាតិសម្ដេចតេជោ, ភូមិ ស្រអែមខាងជើង, ភូមិ ចំបក់សែនជ័យ , ភូមិ ស្ទឹងខៀវតេជោ, ភូមិ គោលប្រាំបី , ភូមិ តេជោសែនជ័យ, និង ភូមិ តេជោបុស្សស្បូវ៕