ឃើញឡាន SUV ពេញនិយមខ្លាំង មីឆែលីនបញ្ចេញសម្បកកង់ថ្មី MICHELIN PILOT SPORT 4 SUV

  • 2020-07-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មីឆែលីន (Michelin) ជាក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក ហើយកាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនូវសំបកកង់រថយន្ត MICHELIN Pilot Sport 4 SUV ជាផលិតផលបន្ថែមចុងក្រោយបំផុតចំពោះក្រុមសំបកកង់រថយន្តស្ព័រ (Pilot Sport) ប្រកបដោយសុវត្ថិភាព និងមានគុណភាពខ្ពស់។

ដោយផ្អែកលើសមត្ថភាពខ្លាំងក្នុងការបង្កើតថ្មីរបស់ក្រុមហ៊នក្រុមហ៊ុនមីឆែលីន (Michelin) និងបច្ចេកវិទ្យាផលិតសំបកកង់រថយន្តស្ព័រដ៏ទំនើបបំផុត ក៏ដូចជា កិច្ចសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេបំផុត ធ្វើឱ្យសំបកកង់រថយន្ត MICHELIN Pilot Sport 4 SUV ផ្ដល់នូវភាពខាំជាប់នឹងផ្លូវបានយ៉ាងល្អនៅគ្រប់ស្ថានភាពបើកបរ អាចធ្វើការគ្រប់គ្រងបានយ៉ាងល្អ និងមានលំនឹងល្អនៅពេលបើកបរលឿន សុវត្ថិភាពខ្ពស់នៅពេលបើកបរលើផ្លូវស្ងួត និងផ្លូវសើម សំបកកង់ជាប់បានយូរ រួមជាមួយនឹងផាសុកភាព និងភាពស្រណុកសុខស្រួលនៅពេលបើកបរ។ សំបកកង់ដែលមានគុណភាពខ្ពស់ផ្ដាច់គេនេះអាចប្រើប្រាស់បានចំពោះរថយន្តប្រភេទ SUV គ្រប់ប្រភេទទាំងអស់ ដូចជា រថយន្ត 4x4 ធុនតូច ធុនមធ្យម រថយន្តប្រណីត និងរថយន្តស្ព័រ។

លោក Tim Mitchell ប្រធានការិយាល័យតំណាងប្រចាំនៅកម្ពុជា បានបង្ហើបប្រាប់ឱ្យដឹងថា៖ “ចំណែកទីផ្សាររថយន្ត SUV គឺមានកំណើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះនាំមកនូវការប្រកួតប្រជែងថ្មីមួយសម្រាប់ក្រុមហ៊ុនផលិតសំបកកង់រថយន្ត។ ក្រុមហ៊ុនមីឆែលីន (Michelin) បានផលិតសំបកកង់ដែលអាចទប់ទល់ជាមួយនឹងចំណុចទំនាញកណ្ដាលមានប្រសិទ្ធភាពខ្ពស់ជាងមុន និងទម្ងន់រថយន្ត SUV ដែលធ្ងន់ជាងមុន ដែលជាលទ្ធផល ក្រុមហ៊ុនបានផលិតសំបកកង់រថយន្ត MICHELIN Pilot Sport 4 SUV ថ្មីសន្លាងដែលធ្វើឱ្យអ្នកបើកបរអាចបើកបរអស់ពីសក្ដានុពលពេញលេញរបស់រថយន្តប្រកបដោយសុវត្ថិភាពខ្ពស់ និងធ្វើឱ្យការបើកបរកាន់តែសប្បាយរីករាយថែមទៀត។"

សំបកកង់រថយន្តម៉ាកថ្មី MICHELIN Pilot Sport 4 SUV ត្រូវបានផលិតនូវក្រឡាកង់ ដែលមានសណ្ឋានខុសគ្នា ដែលក្រឡាកង់ខាងក្រៅគឺផលិតឡើងសម្រាប់ស្ថានភាពផ្លូវស្ងួត និងក្រឡាខាងក្នុងសម្រាប់ស្ថានភាពផ្លូវសើម ហើយការលាយបញ្ចូលគ្នានៃសមាសភាគក្រឡាដ៏ទំនើបនៃអ៊ីឡាស្តូមែនិងស៊ីលីកាម៉ដ្ឋ ដែលអាចដំណើរការល្អ និងប្រកបដោយភាពច្នៃប្រឌិត សម្រាប់ផ្ទៃប៉ះរបស់សំបកកង់ទៅនិងផ្លួវបានយ៉ាងប្រសើរបំផុត ព្រមធ្វើការខាំជាប់និងផ្លូវបានយ៉ាងល្អផងដែរ។ បន្ថែមពីលើចង្អូរក្រឡាដែលរចនាឡើងជាមួយនិង ក្រឡាកាន់តែរឹងមាំ និងបង្កើនភាពភាពខាំជាប់និងផ្លូវនៃផ្នែកសងខាងសំបកកង់បានល្អ ក្រឡាសំបកកង់នេះក៏ត្រូវបបានបំពាក់នូវបច្ចេកវិទ្យា “ឆ្លើយតបរហ័ស’ និងក្រវ៉ាត់សំបកកង់ដែលមានការពង្រឹងដោយកម្លាំងហាយប្រ៊ីដ ដែលផលិតចេញពីអារ៉ាមីត (aramid) និងនីឡុង សម្រាប់ធ្វើអោយការបើកបរកាន់តែកាន់ល្អផងដែរ។

លក្ខណៈពិសេសលេចធ្លោផ្សេងទៀតរួមមាន៖ មានគុណភាពស្វិតជាប់ធន់បានយូរបំផុត ដោយសារតែមាន​ចន្លោះក្រឡា និងមានផ្ទៃស្រោបពីរជាន់ដ៏រឹងមាំ និងបច្ចេកវិទ្យាការពារយ៉ាន់ពីការខូចខាត ដែលបណ្តាលមកពីគ្រលុកលើដងផ្លូវ ហើយផ្ដល់នូវ ផាសុកភាពខ្ពស់ និងសំឡេងរំខានតិចបំផុត ដែលធ្វើអោយការបើកបរប្រកបដោយផាសុកភាព និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងអាយុកាលប្រើប្រាស់បានយូរអង្វែង ព្រមទាំងមានការរចនារូបរាងដ៏ប្រណីត ដោយ ផ្ទៃចំហៀងសំបកកង់ត្រូវបានរចនាឡើងមានសណ្ឋានដូចកាំម្ញី ដែលកាន់តែធ្វើអោយមានភាពទាក់ទាញកាន់តែខ្លាំង ។

លោក Tim Mitchell បានមានប្រសាសន៍ថា “សំបកកង់ម៉ាកថ្មី Pilot Sport 4 SUV គឺត្រូវបានផលិតឡើងជាមួយនិងបច្ចេកវិទ្យាដ៏អស្ចារ្យ និងទំនើបបំផុតរបស់ក្រុមហ៊ុនមីឆែលីន (Michelin) ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាសំបកកង់រថយន្តនេះ ផលិតឡើងសមស្របតាមកម្រិតស្តង់ដារគុណភាពខ្ពស់បំផុត និងជាសំបកកង់ដ៏លេចធ្លោរលំដាប់ថ្នាក់លេខមួយនៅក្នុងចំនោមនៃសំបកកង់ប្រភេទនេះ”។

នៅក្នុងអំឡុងពេលធ្វើតេស្តសំបកកង់ ដោយក្រុមហ៊ុនឯករាជ្យ TÜV SÜD នៅក្នុងប្រទេសអាល្លឺម៉ង់ សំបកកង់រថយន្ត MICHELIN Pilot Sport 4 SUV បានយកឈ្នះលើដៃគូប្រកួតប្រជែងរបស់ខ្លួនទាំងប្រាំមួយក្រុមហ៊ុនធំៗ នៅក្នុងការធ្វើតេស្តសមត្ថភាពសំខាន់ៗដូចជា៖ ការចាប់ហ្វ្រាំងនៅលើផ្លូវស្ងួត និងសើម ចំពោះការចាប់ហ្វ្រាំងលើផ្លូវស្ងួត សំបកកង់នេះចាប់ហ្វ្រាំងបានជិតជាងគូប្រកួតប្រជែងចំងាយ 1.8 ម៉ែត្រ និង 3.15 ម៉ែត្រនៅលើផ្លូវសើម ពេលសំបកកង់នៅថ្មី ហើយនៅពេលសំបកកង់សឹករិល ប្រវែងចាប់ហ្វ្រាំងនៃសំបកកង់ Michelin Pilot Sport 4 SUV គឺ 5.2 ម៉ែត្រជិតជាងគេ បើប្រៀបធៀបទៅនឹងគូប្រកួតប្រជែងផ្សេងទៀត។

ចំពោះសមត្ថភាពបើកបរ និងភាពខាំជាប់និងផ្លូវនៅលើស្ថានភាពផ្លូវសើម ត្រូវបានធ្វើតេស្តនៅលើផ្លូវរង្វង់សើមប្រវែង 1,050 ម៉ែត្រ សំបកកង់រថយន្ត Michelin Pilot Sport 4 SUV គឺលឿនជាងល្បឿនគូប្រកួតប្រជែង 2.88 វិនាទី។ ហើយសម្រាប់អាយុកាលនៃការប្រើប្រាស់វិញ សំបកកង់ Michelin Pilot Sport 4 SUV អាចប្រើប្រាស់បានវែងជាងអាយុកាលរបស់គូប្រកួតប្រជែងរហូតដល់ 9,100 គីឡូម៉ែត្រ។

នៅក្នុងប្រទេសកម្ពុជា សំបកកង់រថយន្តម៉ាកថ្មី MICHELIN Pilot Sport 4 SUV គឺអាចរកជាវបាននៅមជ្ឈមណ្ឌលថែទាំរថយន្តថាយផ្លាស់ (TYREPLUS) និង តាមដេប៉ូលក់សំបកកង់ថយន្តដែលមានស្លាកសញ្ញា Michelin ទូទាំងប្រទេស ហើយសំបកកង់នេះមាន 23 ទំហំសម្រាប់គ្រប់ប្រភេទរថយន្តទំនើប SUV ទាំងអស់ ដែលមានលេខរង្វ់កង់ចាប់ពី 17 ទៅ 22 អ៊ីញ។ ក្រៅពីទំហំទាំងនេះ ក៏មានទំហំថ្មីៗចំនួន 15 បន្ថែមទៀតផងដែរ ដែល សំបកកង់របស់ជំនាន់មុនៗរបស់ Michelin មិនធ្លាប់មាន ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.michelin.com.kh

អំពីក្រុមហ៊ុន Michelin

Michelin ជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេលើពិភពលោក ជាមួយនិងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់ល្អប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាពគុណភាព ការរចនា និងចែកចាយនូវសំបកកង់រថយន្តដែលមានគុណភាពខ្ពស់បំផុត ជាមួយនិងការផ្តល់សេវាកម្ម និងដំណោះស្រាយដ៏ល្អបំផុតជូនអតិថិជន តាមរយៈការផ្ដល់នូវសេវាកម្មឌីជីថល ការណែនាំអំពីសុវត្ថិភាព ផាសុកផាភាពមុនពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យសំបកកង់រថយន្តផងដែរ។ ក្រុមហ៊ុន Michelin មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង 171 ប្រទេស មានបុគ្គលិកបម្រើការជាង 114,000 នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 70 រោងចក្រនៅក្នុង 17 ប្រទេស ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 190 លានសំបកកង់នៅក្នុងឆ្នាំ2017។ (www.michelin.com)។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតំណាងនាំចូលផ្តាច់មុខ គឺ ក្រុមហ៊ុន វើលដ៏ប្រីដត្រេឌីង តាមរយៈទូរស័ព្ទលេខ ០៧០ ៣៣១ ១៣១ ឬ ០១៥ ២២២ ៨៨៦៕

អត្ថបទថ្មី
;