ចប់ពេលកំណត់ភ្លាម ទង់ជាតិអាមេរិកនៅស្ថានកុងស៊ុលក្រុងឆឹងទូ បង្ហូតចុះតែម្តង (មានវីដេអូ)

  • 2020-07-27 01:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២០នេះ ​ទង់ជាតិ​អាមេរិក​នៅស្ថានកុងស៊ុល​ក្រុងឆឹងទូ ខេត្តស៊ីឈួន ត្រូវបាន​បង្ហូតចុះហើយ ក្រោយចប់ពេល​កំណត់​នៃការប្រកាសឱ្យបិទ​ពីរដ្ឋាភិបាលចិន។

សូមជម្រាប​ថា កាលពីថ្ងៃទី២៤ ខែកក្កដា ក្រសួងការបរទេសចិន បាន​បញ្ជាឱ្យ​បិទស្ថានកុងស៊ុលនេះ ដោយទុកពេល ៧២ម៉ោង។ក្រុងប៉េកាំងបានហៅ​វិធានការ​នេះថា ជាការឆ្លើយតប​ស្របច្បាប់ និងចាំបាច់ ចំពោះ​អាមេរិក ដែល​បាន​ប្រកាស​បិទ​ស្ថានកុងស៊ុលខ្លួន​នៅក្នុងក្រុងហ៊ូសតុន កាលពី​ថ្ងៃអង្គារ​សប្តាហ៍មុន៕

សូមទស្សនាវីដេអូខាងក្រោម៖

ចុចអានបន្ថែម៖ ចិន​សងសឹកវិញហើយ ក្រោយអាមេរិកប្រកាស​បិទស្ថានកុងស៊ុលរបស់​ខ្លួន

ប្រភព៖ Chinadaily

អត្ថបទថ្មី
;