សន្លប់​ឈរ​ពេល​ឃើញ​រូបភាព​មិន​ទាន់​កែ​ច្នៃ​របស់​រាជិនី​សម្រស់​ប្រទេស​ចិន

  • 2020-07-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សុទ្ធ​តែ​ជា​តារា​សម្ដែង​ស្រី​មាន​វត្តមាន​នៅ​ក្នុង​តារាង​ សិល្បការិនី​ដែល​មាន​សម្រស់​ស្អាត​ដាច់​គេ តែ Zhao Li Ying, Yang Mi, Angelababy សុទ្ធ​តែ​ធ្វើឲ្យ​គេ​ភ្ញាក់​ផ្អើល​ពេល​ធ្លាយ​រូប​មិន​ទាន់​ឆ្លង​កាត់​ការ​កែខៃ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន QQ បាន​បូក​សុរប​កម្រង​រូបភាព​ដែល​អាក្រក់​ៗ​បំផុត​របស់​តារា​សម្ដែង​ស្រី​ចិន ដែល​មាន​សម្រស់​ស្អាត​ជាង​គេ និង​ធ្លាប់​មាន​វត្តមាន​ក្នុង​តារាង​រាជិនី​សម្រស់។ រូបភាព​ទាំង​នេះ គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់ ជាង​ថត​អន្តរជាតិ ឬ​ទស្សនិកជន​តាម​ផ្លូវ​ផ្ដិត​បាន។

ជា​ធម្មតា រូបភាព​របស់​សិល្បការិនី​ទាំង​នេះ មុន​ពេល​ត្រូវ​បញ្ចេញ​ចេញ​ក្រៅ ទាល់​តែ​ឆ្លង​កាត់​ការ​កែ​ខៃ​ឲ្យ​ស្រស់​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យ៉ាងណាក្ដី រូបភាព​ទាំង​នេះ ពួក​គេ​អាច​គ្រប់​គ្រង​បាន​តែ​រូបភាព​នៅ​ក្នុង​ស្រុក​នោះទេ ដោយ​នៅ​ពេល​ចេញ​ទៅ​កម្មវិធី​ក្រៅ​ស្រុក រូប​ថត​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បង្ហោះ​ដោយ​មិន​មាន​ឆ្លង​កាត់​អ្វី​ទាំង​អស់។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ខុស​ប្លែក​ពី​រូប​មុន​ៗ​ទាំង​ស្រុង។

នៅ​ក្នុង​កម្រង​រូបភាព​នេះ គេ​សង្កេត​ឃើញ​ថា សូម្បី​តែ​កំពូល​តារា​សម្ដែង​ដូច​ជា Yang Mi, Zhao Li Ying, Dilraba និង Angelababy ក៏​មាន​សម្រស់​បាក់​ខ្លាំង​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដែរ។ ភាគច្រើន​គេ​ឃើញ​ថា តារា​ស្រី​​ទាំង​នេះ មាន​ស្នាម​ជ្រីវជ្រួញ​ច្រើន​ជាង រូប​ដែលធ្លាប់​បាន​ឆ្លង​កាត់​ការ​កែ​ខៃ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;