សហព័ន្ធប៉េតង់៖ បច្ចុប្បន្នកំពុងព្យាយាមបំផុតបង្កើនធនធាន ឬគ្រាប់ពេជ្រដូចអ្នកស្រី កែ ឡេង
- 2020-07-27 09:08:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៉េតង់៖ បច្ចុប្បន្នកំពុងព្យាយាមបំផុតបង្កើនធនធាន ឬគ្រាប់ពេជ្រដូចអ្នកស្រី កែ ឡេង
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា ថាបច្ចុប្បន្ននេះសហព័ន្ធផ្ទាល់កំពុងធ្វើកិច្ចការ ឬសំលៀងគ្រាប់ពេជ្រជំនាន់ក្រោយនេះឲ្យមានសមត្ថភាពដូចអ្នកស្រី កែ ឡេង ឬឲ្យខ្លាំងលើឆាកអន្តរជាតិដើម្បីតំណាងកម្ពុជាបន្តទៀត។
ប្រធានសហព័ន្ធខាងលើនេះលើកឡើងទៀតថា តាមរបាយការណ៍ និងការហ្វឹកហាត់ជាក់ស្ដែងគឺតឹងរ៉ឹង និងម៉ត់ចត់ល្អណាស់ ពេលវេលាហ្វឹកហាត់ក៏យូរជាងមុន មានការប្រឡងវាស់ស្ទងសមត្ថភាពគឺមានប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែផងដែរ។ រំលឹកដែរថា សហព័ន្ធកីឡាប៉េតង់កម្ពុជាបច្ចុប្បន្ននេះគឺដឹកនាំដោយឯកឧត្ដម ស សុខា ប្រធាន និងអគ្គលេខាធិការដោយឯកឧត្ដម សុខ សប្បាយណា៕