លោក គីម ជុងអ៊ុន ប្រាប់ពីមូលហេតុមួយ​ដែលធ្វើឱ្យសង្គ្រាមលែងមានទៀត

  • 2020-07-28 02:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​និយាយថា សង្រ្គាមលែងមានទៀតហើយ​គឺដោយសារតែអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការ​លើកឡើង​បែបនេះ ធ្វើឡើង​ក្នុងពិធីខួប៦៧ឆ្នាំ​នៃការបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ​១៩៥០-១៩៥៣ កាលពីថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០។

លោក​អះអាងថា កូរ៉េខាងជើង​មានសមត្ថភាព​ការពារខ្លួន​ក្នុងពេលមានការគំរាមកំហែងយោធា និងការដាក់សម្ពាធខ្លាំងពីពួកចក្រពត្តិ និង​ពួកសត្រូវ។

លោក​ គីម ជុងអ៊ុន បញ្ជាក់ដូច្នេះថា៖ «ដោយសារតែ​អាវុធនុយក្លេអ៊ែរដែលមានប្រសិទ្ធភាព និង​ជឿជាក់បាន​របស់យើង សង្គ្រាមលែងមានទៀតហើយ។ សុវត្ថិភាព និង​អនាគត​របស់​ប្រទេសយើង នឹងត្រូវបានធានា​ជារៀងរហូត»៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;