ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖ បើទំនិញនោះមានប្រភពពីប្រទេសផ្សេង ពេលនាំទៅចិន រួចពន្ធអត់?
- 2020-07-28 03:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖ បើទំនិញនោះមានប្រភពពីប្រទេសផ្សេង ពេលនាំទៅចិន រួចពន្ធអត់?
ចន្លោះមិនឃើញ
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជម្ម បានថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា តាមវិធាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើទំនិញនោះពុំមានប្រភពផលិតនៅកម្ពុជាទេ ពេលនាំចេញទៅចិន គឺមិនរួចពន្ធឡើយ។
សូមជម្រាបថា រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-ចិន បានប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០នេះ៕