​ជម្រើស​ជាតិ​បាល់ទះ​ត្រូវ​ធ្លាក់​ចុះ​កម្លាំង​​ក្រោយ​ខក​​ខាន​ហ្វឹកហាត់​ដោយសារ​កូវីដ​

  • 2020-07-28 04:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ខក​ខាន​ហ្វឹកហាត់​ជិត ៣ ខែ​​​ ដោយសារ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​​កូវីដ ១៩ ​​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា​បាន​ត្អូញត្អែរ​ថា ​ស្ថាន​ភាព​កម្លាំង​មាន​ភាព​ធ្លាក់​ចុះ​ច្រើន​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ហ្វឹកហាត់​ខ្លាំងក្លា​ ដើម្បី​ប្រមូល​កម្លាំង​ឡើង​វិញ។

ម៉ី រស្មី
​​​ស្មាត់​ឆ្វេង​ជម្រើស​ជាតិ​កម្ពុជា ម៉ី រស្មី ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​សម្រាក​មួយ​រយៈ​ដោយសារ​កូវីដ គ្រប់​កីឡាករ​បាន​ធ្លាក់​ចុះ​ខ្លាំង​ផ្នែក​កម្លាំង ដែល​​ពេល​នេះ​កំពុង​ហ្វឹកហាត់​ប្រមូល​ឡើង​​វិញ។ តាំង​ពី​ចាប់​ផ្ដើម​ហ្វឹកហាត់​​រហូត​មក​ដល់​ពេល​នេះ​​គ្រប់​គ្នា​នៅ​មិន​ទាន់​ល្អ​ដូច​ដើម​វិញ​ឡើយ ដូច្នេះ​ត្រូវ​ការ​មួយ​រយៈ​ពេល​​​ទៀត​ទើប​អាច​ល្អ​​ដូចដើម​វិញ​។

​​ស្មាត់​ឆ្វេង​ដែល​ប្រកាន់​គោលជំហរ​មិន​ដើរ​លេង​ស៊ីលុយ​រូប​នេះ​​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​គ្រប់​គ្នា​បាន​ល្អ​ប្រសើរ​ជាង​មុន​​ច្រើន។ សព្វថ្ងៃ​នេះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​កម្ពុជា​កំពុង​​ប្រឹងប្រែង​ហ្វឹកហាត់​ចំនួន ២ ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ពេល​ព្រឹក​ និង​ល្ងាច​នៅ​តារាង​បាល់ទះ​វិសាខា​៕

ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្លង​មក​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

;