អ្នកប្រើ iPhone ទាំងនេះ អាចសាកកាន់ iPhone 12 អេក្រង់ ៥,៤អ៊ីញក្នុងដៃបាន

  • 2020-07-29 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​លេច​ធ្លាយ​ជា​ច្រើន​សន្ធឹក​អំពី iPhone 12 បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​ម៉ូដែល​មួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ខ្លាំង​ជាង​គេ​គឺ​ iPhone 12 ដែល​មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ ជា​ម៉ូដែល​តូច​ជាង​គេ។

ពុម្ព iPhone 12 ៥,៤អ៊ីញ (នៅកណ្ដាល) ធៀបនឹង iPhone 4 និង iPhone 7
ដោយ​សារ​តែ​មាន​ការ​ឌីហ្សាញ​ជា​អេក្រង់​លាត​ទើប​ធ្វើ​​ឲ្យ​ iPhone 12 ​ដែល​មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ មាន​រូបរាង​តូច​ជាង iPhone SE ឆ្នាំ ២០២០ ដែល​មាន​អេក្រង់ ៤,៧អ៊ីញ ទៅទៀត។ ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ iPhone អាច​ដឹង​ថា iPhone 12 អេក្រង់ ៥,៤អ៊ីញ នឹង​មាន​ទំហំ​តូច​កម្រិត​ណា​ពេល​កាន់​នៅ​ក្នុង​ដៃ វិបសាយ​ MacRumors បាន​បង្កើត​រូបភាព​ដូច​ខាង​ក្រោម​នេះ ៖
  • សម្រាប់ iPhone 11 និង iPhone XS ៖
កាន់ដៃឆ្វេង
កាន់ដៃស្ដាំ
  • សម្រាប់ iPhone 11 Pro, XS និង X ៖
កាន់ដៃឆ្វេង
កាន់ដៃស្ដាំ
  • សម្រាប់ iPhone 11 Pro Max និង XS Max ៖
កាន់ដៃឆ្វេង
កាន់ដៃស្ដាំ

អ្នក​ប្រើ​ប្រាស់ iPhone ក្បាល​ឆក​ទាំង​ឡាយ​អាច​​ប៉ាន់​ស្មាន​អំពី​ទំហំ​ iPhone 12 អេក្រង់ ៥,៤អ៊ីញ ថា​វា​នឹង​មាន​ទំហំ​ប៉ុណ្ណា​ពេល​កាន់​នៅ​ក្នុង​ដៃ ដោយ​អាច​ Save រូបភាព​ខាង​លើ​នៅ​ក្នុង​ទូរសព្ទ​​ទៅ​តាម​ម៉ូដែល iPhone រួច​ហើយ​បើក​មើល​ជា Full Screen៕​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;