បែកធ្លាយរឿងសំងាត់! ក្លឹបធំៗ១០នៅPremier League រួមដៃគ្នាប្ដឹង Man City

  • 2020-07-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបធំៗនៅក្របខ័ណ្ឌកំពូល​អង់គ្លេស ១០ មានដូចជា Arsenal, Burnley, Chelsea, Leicester, Liverpool, Man Utd, Newcastle, Tottenham និង Wolves បានដាក់ពាក្យបណ្ដឹងទៅកាន់ CAS ជាតុលាការអាជ្ញាកណ្តាលកីឡា ឬតុលាការមជ្ឈតក្តកម្មកីឡា ស្នើសុំហាមឃាត់ក្រុម Manchester City មិនឱ្យប្រកួតពានរង្វាន់ UEFA Champions League ។ នេះបើតាមការបញ្ជាក់​ឲ្យដឹងពី The Court of Arbitration for Sport (CAS) ដោយផ្ទាល់។

រំឮកផង​ដែរថា ក្រុម Manchester City ​បាន​តវ៉ា​ឈ្នះ​ក្ដី​ជាមួយ UEFA ​ហើយ​ពួកគេ​នឹង​មាន​វត្តមាន​លេង​ពាន​រង្វាន់ UEFA Champions League បាន​ជា​ធម្មតា​វិញ ក្រោយពេលជាប់ចោទពី បទ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់​ "តុល្យភាព​ហិរញ្ញ​វត្ថុ" ត្រូវ​បាន​ UEFA ហាម​មិន​ឱ្យ​លេង Champions League រយៈ​ពេល​ឆ្នាំ៕

ប្រភពរូប៖ B/R

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;