លោក ស៊ុន ចាន់ថុល៖ ក្រសួង​កំពុង​សាកល្បងដាក់​ខ្សែ​ក្រោមដី ដើម្បីថ្លឹង​ទម្ងន់រថយន្ត

  • 2020-07-29 06:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ក្រសួង​កំពុង​សាកល្បង​ដាក់​ខ្សែក្រោមដី ដើម្បីថ្លឹង​ទម្ងន់​រថយន្ត ព្រមទាំង​មានដាក់​កាមេរ៉ា​បន្ថែមទៀតផងដែរ ដើម្បី​ត្រួតពិនិត្យ​រថយន្ត​ដែល​ដឹកលើសទម្ងន់ និង​មិនបាន​ចូល​ស្ថានីយថ្លឹងទេនោះ។ លោកថ្លែងដូច្នេះទៅកាន់អ្នកសារព័ត៌មាន ក្នុង​ពិធីប្រគល់​ទទួល ផ្ទាំងសញ្ញាចរាចរណ៍​សម្រាប់គោលដៅ​ត្រួតពិនិត្យ​ការ​អនុវត្តច្បាប់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២០។

លោកទេសរដ្ឋមន្រ្តី ថ្លែង​បញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំកំពុង​សាងសង់​ស្ថានីយ២ សាកល្បង។ ពេលឡាន​រត់កាត់ ខ្សែ​នៅក្រោមដី ដឹង​ទម្ងន់​តែម្តង ហើយមាន​ប្រព័ន្ធកាមេរ៉ា​ចាប់ជាប់។ យើងខ្ញុំដាក់​ប្រព័ន្ធនេះទៅ ពេលបើក​មក​កាមេរ៉ា​ចាប់ហើយ បើមិន​ចូល (ថ្លឹង) យើង​ដឹងតែ​មាន​លេខចាប់​ជាប់បាន​ហើយ»៕

អត្ថបទថ្មី
;