Son ញាក់ខ្សែកាពារដាច់១តារាង ជាប់ជាគ្រាប់បាល់​ល្អបំផុតប្រចាំរដូវ​កាល​ [វីដេអូ]

  • 2020-07-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ២០១៩-២០២០ នៅ Premier League បានទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min ដែលលេងឲ្យក្លឹប Tottenham Hotspur ។

គ្រាប់បាល់នោះត្រូវបានគេដឹងថា Son អូសបាល់ ៧៣ មែត្រចំណាយពេលតែ ១២ វិនាទី​ប៉ុណ្ណោះ ខណៈ​ដែល​រូប​គេ​បានរួមចំណែកជួយក្រុម Spurs លេងឈ្នះ Burnley ដោយ​លទ្ធផល ៥-០ ។

ក្នុង​ជំនួប​នាសប្ដាហ៍​ទី ១៦ កន្លង​ទៅ កីឡាករ​កំពុង​ឡើងជើង Son Heung Min បញ្ចេញបច្ចេកទេសបណ្តើរបាល់តាំងពីមុខទីខ្លួនឯង (បោះចេញពីជើងកីឡាករ Burnley) អូសរហូតដល់មុខទី Burnley ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ដែលសូម្បីតែពិធីករ Skysport ក៏លើកសរសើថាជា គ្រាប់ Solo goal ល្អបំផុតរបស់ Son ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

Son ពេលបណ្ដើរបាល់ /រូបថត៖ SpursOfficial
ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ២០១៩-២០២០

ប្រភព៖ The Standard ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;