Immobile សង្ឃឹមឈ្នះស្បែកជើងមាសដំបូងបំផុតរបស់ខ្លួន ក្រោយស៊ុតបាន ៣៥គ្រាប់លើសគេ
- 2020-07-30 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Immobile សង្ឃឹមឈ្នះស្បែកជើងមាសដំបូងបំផុតរបស់ខ្លួន ក្រោយស៊ុតបាន ៣៥គ្រាប់លើសគេ
ចន្លោះមិនឃើញ
Ciro Immobile ជាកីឡាករអ៊ីតាលីកំពុងលេងឲ្យក្លឹប Lazio អាចស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ ជាប់ជា Top Scorer ប្រចាំលីគ និងឈរលើគេទូទាំងលីគកំពូល ៥ អ៊ឺរ៉ុប។ ប្រការនេះបានធ្វើឲ្យរូបគេ មានឱកាសឈ្នះ ស្បែកជើងមាសទ្វីបអឺរ៉ុបដំបូងបំផុត ក្នុងអាជីពរបស់ខ្លួន។
គិតត្រឹមសប្ដាហ៍ទី ៣៧ ក្នុងលីគកំពូលអ៊ីតាលី ក្រៅពី Immobile មាន Cristiano Ronaldo រកបាន ៣១ ឈរលេខ ២ ឯការប្រកួតលីគនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ។ រីឯ Robert Lewandowski រកបាន ៣៤ គ្រាប់នៅឯលីគកំពូលអាល្លឺម៉ង់ អស់ឱកាសប្រជែងទៅហើយ។
លទ្ធផលក្រុមវិញ Lazio នៅឈរលេខ ៤ បានកក់កៅអីស្វ័យប្រវត្តិចូលលេងពានអឺរ៉ុប នៅរដូវកាលក្រោយរួចរាល់ហើយ ស្របពេលដែលក្រុម Juventus បានគ្រងជើងឯកលីគ៩រដូវកាលជាប់ៗគ្នា៕
ទស្សនាវីដេអូខាងក្រោម៖