ឡានអត់ប្រើសាំងរបស់ Sony សមត្ថភាពប៉ុណ្ណឹង ប្រជែង Tesla បានអត់?
- 2020-07-30 02:24:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអត់ប្រើសាំងរបស់ Sony សមត្ថភាពប៉ុណ្ណឹង ប្រជែង Tesla បានអត់?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ “CES 2020” នៅពេលដែលពួកគេដាក់បង្ហាញគំរូរថយន្តអគ្គិសនី Vision-S។
គំរូរថយន្តអគ្គិសនីនេះ ត្រូវបានបង្កើតឡើងដោយមានការចូលរួមជួយពីក្រុមហ៊ុនល្បីៗជាច្រើន ដូចជា NVIDIA, Continental និង Qualcomm ផងដែរ។ ឥឡូវនេះ Vision-S បានធ្វើដំណើរទៅដល់ទីផ្សារតូក្យូ ប្រទេសជប៉ុន ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែមទៀត។
រថយន្ត Sony Vision-S មានរូបរាងតូចជាងរថយន្ត Tesla Model S ប៉ុន្តែមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ និងប៉ុង២។ វាមានកម្លាំងសរុប ៥៣៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
គេមិនទាន់ដឹងអំពីចម្ងាយបើកបររបស់វាឡើយ ប៉ុន្តែរថយន្តនេះមានបំពាក់មុខងារបើកបរពាក់កណ្តាលស្វ័យប្រវត្តិ កម្រិត២បូក (Level 2+ Semi-Autonomous Driving System) ជាមួយនឹង LiDAR, Ultrasonic និង Radar Sensors ក៏ដូចជាប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់, មុខងារ Cruise Control, មុខងារប្តូរគន្លងផ្លូវអូតូ និង បច្ចេកវិទ្យាចូលចតដោយខ្លួនឯង ទៀតផង។ អ្វីដែលពិសេស វាគាំទ្រមុខងារ Over-The-Air Updates និង 5G ទៀត ដូច្នេះវាអាចធ្វើការអាប់ដេតរហូតឡើង កម្រិត៤ បាន។ នេះបើយោងតាមការឲ្យដឹងពី Sony៕