Zhao Li Ying បង្អួត​សម្រស់​ស្អាត​ខ្លាំង ទាំង​រូប​កាត់​ត និង​រូបមិន​ទាន់​កាត់​ត​សុទ្ធ​តែ​ស្អាត​ឥត​ខ្ចោះ

  • 2020-07-30 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្ហាញ​ខ្លួន​ក្នុង​ការ​ livestream លក់​ទំនិញ​មួយ កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying បាន​ធ្វើ​ឲ្យ​គេ​អត់​នឹង​មិន​សរសើរ​មិន​បាន​ជាមួយ​នឹង​សម្រស់​ក្មេង​ជាង​វ័យ ទោះ​បី​មិន​ទាន់​ឆ្លង​កាត់​ការ​កែ​លម្អរ​រូប​ក៏​ដោយ។

ក្រោយ​ពេល​សម្រាល​កូន និង​សម្រាក​អស់​មួយ​រយៈ​ពេល​រួច តារា​សម្ដែងស្រី​ជួរ​មុខ​ចិន Zhao Li Ying បាន​ត្រលប់​ចូល​សិល្បៈ​វិញ​ពេញ​ទំហឹង​ដោយ នាង​ប្រឡូក​គ្រប់​សកម្មភាព​ទាំង​អស់​ដោយ​រួម​មាន ថត​ស្ប៉ត​ពាណិជ្ជកម្ម ថត​រឿង​ភាគ​ ចូល​រួម​កម្មវិធី​ផ្សព្វផ្សាយជា​ដើម ដោយ​គ្រប់​កម្មវិធី​ដែល​នាង​បង្ហាញ​ខ្លួន​សុទ្ធ​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពិសេស។

ថ្មី​នេះ​បំផុត កាល​ពី​ថ្ងៃទី ២៧ ខែ​កក្កដា​មុន​នេះ អ្នក​ម្ដាយ​កូន​១​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ឡាយ​លក់ប្រេន​ទំនិញ​មួយ​ដែល​មាន​នាង​ជា​អ្នក​តំណាង។ ទោះ​បីជា​ផាត់​មុខ​ធម្មជាតិ គួប​ផ្សំ​នឹង​ការ​ស្លៀក​រ៉ូប​ស​សាមញ្ញ តែ​ស្រី​ស្អាត​៣៣​ឆ្នាំ នៅ​តែ​លេច​ធ្លោ​ខ្លាំង។

ជាធម្មតា រូប​ដែល​ផលិតកម្ម​របស់​តារា​បញ្ចេញ​តែងតែ​ស្អាត​ជាង​រូប​ដែល​ត្រូវ​គេ​ថត​ធម្មតា ព្រោះ​រូប​ទាំង​នេះ​ត្រូវ​បាន​ឆ្លង​កាត់​ការ​កាត់​ត​ឲ្យ​ស្អាត​ជាង​មុន។ តែ​នៅ​ក្នុង​កម្រង​រូប​ទាំង​នេះ គេ​សង្កេត​ឃើញ​ថា មិន​មាន​ការ​ខុស​គ្នា​ច្រើន​ឡើយ​ ដោយ​ទោះ​បី​ជា​រូប​ណា​ក៏​ ប្រពន្ធ​របស់ Feng Shao Feng នៅ​តែ​លេច​ធ្លោ​ខ្លាំង​​ មើល​មិន​ដឹង​ថា​ជា​អ្នក​ម្ដាយ​កូន​១​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;