៥នាក់ហើយនៅកម្ពុជា ដែលទើបរកឃើញថាមានផ្ទុកកូវីដ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក
- 2020-07-30 03:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 115
៥នាក់ហើយនៅកម្ពុជា ដែលទើបរកឃើញថាមានផ្ទុកកូវីដ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក
ចន្លោះមិនឃើញ
គិតមកត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ ដែលទើបរកឃើញថាមានផ្ទុកវីរុសនេះ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ ក្នុងនោះ ៤នាក់ជាកងទ័ពមួកខៀវ និងមា្នក់ជាបុរសជនជាតិអាមេរិក។
កងទ័ពមួកខៀវកម្ពុជាទាំង៤នាក់រួមមាន៖
-បុរសអាយុ ៣៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-បុរសអាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
-បុរសអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានភូមិដំណាក់ចង្អើរ ខេត្តកែប
-ស្រ្តីអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ។
អ្នកទាំង៤ខាងលើ ស្ថិតក្នុងក្រុមកងទ័ពមួកខៀវរបស់កម្ពុជាសរុបចំនួន ៨០នាក់ (ស្រី ៧នាក់) ដែលវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជាវិញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដោយការធ្វើតេស្តលើកទី១របស់ពួកគាត់គឺអវិជ្ជមាន។ ការធ្វើតេស្តលើកទី២ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ គឺរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ខាងលើ។
ចំណែកបុរសជនជាតិអាមេរិកវិញ គឺជាមន្រ្តីការទូតជាន់ខ្ពស់ ដែលមានអាសយដ្ឋាននៅក្នុងស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។ គាត់ជាអ្នកធ្វើដំណើរមកពីអាមេរិក ដែលលទ្ធផលវិភាគសំណាកលើកទីពីរធ្វើឡើងនៅថ្ងៃទី២៩ កក្កដា ២០២០ ត្រូវជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺទទួលបានលទ្ធផលវិជ្ជមាន។ អ្នកជំងឺរូបនេះ ត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែកនៅក្នុងស្ថានទូតអាមេរិក ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៃស្ថានទូតនេះ។
សូមជម្រាបថា កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួនសរុប ២៣៤នាក់ហើយ ក្នុងនោះជាសះស្បើយ ១៦២នាក់ និងពុំទាន់មានករណីស្លាប់នៅឡើយទេ៕
ប្រភព៖ ក្រសួងសុខាភិបាល