Zlatan បំបែក​កំណត់​ត្រា​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ ស៊ុត​៥០​គ្រាប់​លឿន​បំផុត​ឲ្យ Interនិង AC Milan

  • 2020-07-30 03:50:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


Zlatan Ibrahimović អាចរកបាន ២គ្រាប់និង assist បាន១ផងដែរ ទោះលេងមិនពេញតង់ (លេងតែ៨០នាទីក៏ប្តូរចេញ)ក្នុងជំនួប បញ្ចប់ទៅដោយលទ្ធផលក្រុម Sampdoria ១- ៤ AC milan យប់មិញ។

​លទ្ធផល​បាន​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ បង្កើត​បាន​កំណត់ត្រា​ផ្ទាល់​ខ្លួន​ថ្មី​មួយ​ទៀត​គឺ ជាប់ជាកីឡាករដំបូង​គេ ស៊ុត​៥០​គ្រាប់​លឿន​បំផុត​ឲ្យ AC Milan (៥០គ្រាប់ក្នុង៧៦ប្រកួត)និង Inter Milan (៥៧ គ្រាប់ក្នុង៨៨ប្រកួត)។

Zlatan រដូវកាល២០១២ លេងឲ្យ AC ស៊ុតបាន ៤២គ្រាប់ក្នុង៦៦ប្រកួត និងរដូវកាល ២០២០ ស៊ុតបាន ៨គ្រាប់ក្នង១០ប្រកួត។

​លទ្ធផល​ក្រុម​វិញ AC Milan ហក់​ឡើង​មក​ឈរ​លេខ​ ៥ រដូវកាលនេះ ​បាន​កក់​កៅអី​ស្វ័យប្រវត្តិ​ចូលលេង​ពាន​អឺរ៉ុប នៅ​រដូវកាល​ក្រោយ​រួច​រាល់​ (Europa League) ស្រប​ពេល​ដែល​ក្រុម Juventus ​បាន​គ្រង​ជើងឯក​លីគ៩រដូវកាលជាប់ៗគ្នា៕ ប្រភព៖ sports.yahoo

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Zlatan ២០០៨
Zlatan ២០២០

អត្ថបទ៖ រក្សា

;