ដឹង​អត់​! ជីវ​ តាក្វាន់ ជា​អ្នកការទូត​របស់​រាជវង្សមួយ​ដែល​សោយរាជ្យ​ដោយចៅប្រុស​របស់ គូប៊ីឡៃ ខាន់

  • 2020-07-30 06:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជីវ តាក្វាន់ ​ក្នុងនាម​ជាមន្រ្តី​បេសកទូត​ចិន ក្នុងរាជវង្សយាន បាន​មកដល់​កម្ពុជាក្នុងសម័យអង្គរ​​នៅ​ឆ្នាំ​១២៩៦ ក្នុងរាជ្យព្រះបាទ ស្រីន្រ្ទវរ័្មន ឬឥន្រ្ទវរ្ម័ន​ទី៣ ដែល​សោយរាជ្យបន្ត​ពីព្រះបាទជ័យវរ័្មនទី៨។

រូបក្រមួនលោក ជីវ តាក្វាន់ នៅភូមិវប្បធម៌ ខេត្តសៀមរាប
គួរបញ្ជាក់​ថា អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ បាន​បង្កើត​រាជវង្សយាន​ក្នុងឆ្នាំ១២៧១ ក្រោយ​វាយដណ្តើមកាន់កាប់ភាគខាងជើងប្រទេសចិន។ មកដល់ឆ្នាំ១២៧៩ គូប៊ីឡៃ ខាន់ បាន​កាន់កាប់ទឹកដីចិនទាំងមូល ពោលគឺបន្ទាប់ពីវាយផ្តួល​រំលំរាជវង្សសុងជាស្ថាពរ។ គូប៊ីឡៃ ខាន់ បានធ្វើជាស្តេច​នៃរាជវង្សយាន​ រហូត​ដល់ចូលទីវង្គត​ក្នុងឆ្នាំ ១២៩៤។

មុនចូលទីវង្គត គូប៊ីឡៃ ខាន់ បាន​តែងតាំងបុត្រច្បងឈ្មោះ Zhenjin ជារជ្ជទាយាទ ប៉ុន្តែបាន​ស្លាប់មុនគូប៊ីឡៃ ខាន់ ទៅទៀត។ ទីបំផុត បុត្រារបស់ Zhenjin និងត្រូវជានត្តា (ចៅ) របស់ គូប៊ីឡៃ ខាន់ ឈ្មោះ Temur Khan ត្រូវបានលើកឱ្យឡើងសោយរាជ្យពីឆ្នាំ ១២៩៤ ដល់ឆ្នាំ​១៣០៧។ ដូច្នេះ លោក ជីវ តាក្វាន់ ដែលជាអ្នកការទូតមកចក្រភពអង្គរ កាលពីឆ្នាំ​១២៩៦នោះ គឺ​ជាមន្រ្តីរបស់​រាជវង្សយាន នៃស្តេច Temur Khan នេះឯង៕

ប្រភព៖

អត្ថបទថ្មី
;