គ្រាន់តែ​យន្តហោះ Rafale មកដល់​ដី​ឥណ្ឌាភ្លាម មាន​គេធ្វើ​វីដេអូ​ប្រៀបធៀប​ជាមួយ J-20 របស់ចិន​តែម្តង

  • 2020-07-30 07:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះចម្បាំងរបស់បារាំង Rafale ចំនួន ៥គ្រឿង បាន​មកដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្នុង​រដ្ឋ Haryana កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ យន្តហោះ ៥គ្រឿងនេះ គឺ​ស្ថិត​ក្នុងចំណោម ៣៦គ្រឿង​ដែល​ឥណ្ឌា ចុះកិច្ចព្រមព្រៀង​ទិញ​ពីបារាំង​ក្នុងតម្លៃប្រមាណ ៨,៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ​២០១៦។ ការមកដល់នៃយន្តហោះចម្បាំងនេះ ធ្វើឡើង​ខណៈដែលឥណ្ឌា មាន​ភាពតានតឹងជាមួយចិន នៅតាមបណ្តោយព្រំដែន។

លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិ​ឥណ្ឌា អះអាងថា ការចូលរួម​របស់យន្តហោះចម្បាំង​ដែលមាន​សមត្ថភាពខ្ពស់​នេះ នឹង​ជួយ​ឱ្យកងទ័ពអាកាស​ឥណ្ឌា កាន់តែខ្លាំងឡើង​ក្នុងការ​ទប់ទល់នឹង​ការគំរាមកំហែង​ពីប្រទេសដទៃ។

យ៉ាងណាមិញ ភ្លាមៗក្រោយ​ការចុះចត​របស់យន្តហោះចម្បាំង​លើ​ទឹកដីឥណ្ឌា​នេះ ឆាណែលយូធូបមួយ​ចំនួន ក៏​បាន​បញ្ចេញវីដេអូប្រៀបធៀប​យន្តហោះចម្បាំង Rafale ជាមួយយន្តហោះចម្បាំង J-20 របស់ចិន​តែម្តង។ ក្នុងនោះគឺបានប្រៀបធៀបអំពី លក្ខណៈសម្បត្តិទូទៅ, មុខងារ, គ្រឿងម៉ាស៊ីន, ចម្ងាយ និងល្បឿនហោះហើរ, បច្ចេកវិទ្យារ៉ាដា និងសមត្ថភាព​នៃការ​បាញ់មីស៊ីលជាដើម។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;