កម្រង​រូបភាព​មិន​ដែល​បញ្ចេញ​ស្អាត​ដូច​ទេព​អប្សរ​របស់ Liu Yifei ពេល​ធ្វើ​អ្នក​កំដរ​ការ​មិត្តភ័ក្ដិ

  • 2020-07-31 02:55:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ក្រោយ​ពេល​កម្រង​រូប​ភាព​នេះ​ត្រូវ​បាន​បញ្ចេញ ទស្សនិកជន​ជាច្រើន​បាន​លាន់​មាត់​ថា មិត្តភ័ក្ដិ​មិន​គួរ​យក​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Liu Yi Fei ធ្វើ​អ្នក​កំដរ​ឡើយ ព្រោះ​នាង​អាចលេច​ធ្លោ​ជាង​កូន​ក្រមុំ​ទៅទៀត។

មុន​នេះ​បន្តិច បណ្ដាញ​សង្គម Weibo បាន​លេច​ធ្លាយ​កម្រង​រូបភាព តារា​សម្ដែង​ស្រី​លំដាប់ A ចិន Liu Yi Fei ចូល​រួម​ធ្វើ​អ្នក​កំដរ​កូន​ក្រមុំ​មិត្តភ័ក្ដិ​ត្រូវ​បាន​បង្ហាញ​ជា​លើក​ទី​១។ តាម​នោះ​ដែរ រូប​ទាំង​នេះ​គឺ​ជា​រូប​ដែល​កូន​ក្រមុំ​ថត​ផ្ទាល់​ដូច​នេះ​មិន​ដែល​បញ្ចេញ​ខាង​ក្រៅ​ឡើយ។

នៅ​ក្នុង​រូបទាំង​នេះ ស្រី​ស្អាត​វ័យ ៣២​ឆ្នាំ ស្លៀក​ពាក់​រ៉ូប​ពណ៌​ស្រាល ផាត់​មុខ​បែប​ធម្មជាតិ​មែន​ពិត តែ​ទស្សនិកជន​បាន​លាន់​មាត់​ថា សម្រស់​របស់​នាង​គឺ​លេច​ធ្លោ​ជាង​តួឯក ដែល​ជា​កូន​ក្រមុំ​ទៅទៀត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;