ទស្សនាសម្រស់​ស្រស់ត្រកាល​នៃឆ្នេរនេសាទ ដែល​កំពុងល្បីនៅកោះកុង

  • 2020-07-31 03:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹង​ក្រោម​ម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្ត​កោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោម​ឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។

ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដិដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេរអារម្មណ៍ភ្ញៀវទេសចរ​ដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែក​នៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំ​ក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។

ចង់ដឹងថាឆ្នេរនេសាទ ស្រស់ស្អាត និងប្លែកខុសពីឆ្នេរដទៃទៀតយ៉ាងណានោះ សូមទស្សនាវីដេអូពីកម្មវិធី "ផ្លុវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទថ្មី
;