ក្បែរ​ភ្នំពេញ មាន​រោងចក្រ​អគ្គិសនី​មួយ​ដែល​ដើរដោយ​ប្រេងខ្មៅ និង​ឧស្ម័ន សង់ជិត​​រួចរាល់ហើយ

  • 2020-07-31 06:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេងខ្មៅ និង​ឧស្ម័ន អានុភាព ៤០០​មេហ្គាវាត់ ដែល​ស្ថិតក្នុង​ស្រុកល្វាឯម ត្រូវបាន​សាងសង់រួចរាល់ ៩០%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ​២០២០នេះ និងត្រៀមដាក់ឱ្យដំណើរការ​នៅខែសីហា​ខាងមុខនេះ។

កាលពីថ្ងៃទី២៩ ខែកក្កដា កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា លោក​ ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនកិច្ច​ពិនិត្យវឌ្ឍនភាព​នៃការ​សាងសង់​រោងចក្រ​អគ្គិសនី​នេះ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

គម្រោង​សាងសង់​រោងចក្រនេះ​ ធ្វើឡើង​លើ​ផ្ទៃដីសរុប ៤៣ហិកតា។ រោងចក្រនេះ គឺអាច​ផ្គត់ផ្គង់បំពេញ​បន្ថែមក្នុងការប្រើប្រាស់នៅទូទាំងប្រទេស និងមានអនុស្ថានីយ១កន្លែង មានអនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

អត្ថបទថ្មី
;