៦ វិធី​ ការពារ​មេរោគ​​ឆ្លង​ចូល​កុំព្យូទ័រ​ សម្រាប់​អ្នក​ប្រើប្រាស់ Windows

  • 2020-07-31 06:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ប្រព័ន្ធ​សុវត្ថិភាព​គ្រប់​ឧបករណ៍​ប្រើប្រាស់​ ជា​កត្តា​ចាំ​បាច់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្វាយខ្វល់​ជា​ប្រចាំ ដើម្បី​បញ្ចៀស​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ឈាន​ដល់​ការ​បាត់បង់​ទិន្នន័យ​ឬ​ទង្វើ​គំរាមកំហែង​បែបណា​មួយ។

Sabay ​បង្ហាញពី​គន្លឹះ ៦ ចំណុច​ងាយៗ ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង Malware ចូល​កុំព្យូទ័រ​ដំណើរការ​ដោយ Windows។ ​ ១.ដំឡើង​និង Update កម្មវិធី​សម្លាប់​មេរោគ:

ដើម្បី​ទប់​ស្កាត់ Malware កុំ​ឲ្យ​ឆ្លង​ចូល​កុំព្យូទ័រ អ្នក​ប្រើប្រាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ដំឡើង​កម្មវិធី Anti-virus ប្រភេទ​ណា​មួយ ប៉ុន្តែ Microsoft បាន​ផ្តល់​ជម្រើស​ឥត​គិត​ថ្លៃ Windows Defender Secutiry។ យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​ធ្វើការ Update ជា​ប្រចាំ ដើម្បី​ទទួល​ការ​បន្ថែម​មុខងារ​ថ្មី​និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ពី​សំណាក់ Developers។

២.Update ជំនាន់ Windows ជា​ប្រចាំ:

Hacker រមែង​រុករក​មធ្យោបាយ​ថ្មី ក្នុង​ការ​បំបែក​ចន្លោះ​ប្រហោង​សុវត្ថិភាព​នៃ​ប្រព័ន្ធ Windows ជា​មូលហេតុ​ដែល Microsoft ព្យាយាម​ទប់ស្កាត់​តាម​ការ​បញ្ចេញ​ជំនាន់ Update តូចៗ​រៀងរាល់​ថ្ងៃ​អង្គារ៍ ក៏​ដូច​ជា​ការ Update ធំ​រៀងរាល់​មួយ​ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ ចុច​ស្វែង​រក Windows Update ត្រង់​ទីតាំង Start Menu និង​បើក Check for updates ដើម្បី​ដំឡើង​ជំនាន់​ថ្មី។

៣.បើក​មុខងារ Windows Firewall:

មុខងារ​ស្រាប់​មក​ពី​នាយ Firewall អាច​ការពារ PC របស់​អ្នក​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​បើក​ដំណើរការ​សូម​ចូល​ទៅ​កាន់ Windows Firewall ហើយ​បើក Turn On ប្រសិន​ឃើញ​ពណ៌​បៃតង​មាន​ន័យ​ថា​ដំណើរការ​ធម្មតា។

៤.ប្រើប្រាស់ Browser ជំនាន់​ចុង​ក្រោយ​បង្អស់:

កុំ​ថា​ឡើយ Browser ក៏​មាន​ផ្ទុក Bugs ដូច​គ្នា ចំណុច​នេះ​ហើយ​អ្នក​ត្រូវ​ជ្រើសរើស​កម្មវិធី​ដែល​គួរ​ឲ្យ​ទុក​ចិត្ត អាច​ថា Google Chrome ឬ Firefox ប៉ុន្តែ​កុំ​ភ្លេច​ស្វែងរក​ជំនាន់​ចុង​ក្រោយ ព្រោះ​ក៏​មាន​មុខងារ​ការពារ​សុវត្ថិភាព​ខ្ពស់​ផង​ដែរ ឬ​បើក​មុខងារ Automatically Update កាន់​តែ​ប្រសើរ។

៥.កុំ​ធ្លាក់​ក្នុង​ល្បិច​កល​ឲ្យ​វាយ​បញ្ចូល Email:

ការ​សួរ​ឲ្យ​អ្នក​វាយ​បញ្ចូល Login គណនី Email ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​សុទ្ធ​សឹង​តែ​ជា​ល្បិច​កល​បោក​បញ្ឆោត​របស់ Hacker។ ចំណុច​នេះ​ Website ដែល​មិន​ប្រាកដប្រជា​មួយ​ចំនួន ក៏​នឹង​ត្រូវ​ចាប់​បាន​ពី Browser ភ្លាមៗ ប្រសិន​ណា​ជា​ប្រភេទ Spam Link ជា​ហេតុ​ដែល​អ្នក​ត្រូវ​អនុវត្ត​ចំណុច​ទី​បួន​ឲ្យ​បាន​ដិតដល់។

៦.ប្រើប្រាស់ Windows Malicious Software Removal Tool:

ក្រៅ​ពី Windows Defender អ្នក​ក៏​មាន​ជម្រើស​សាមញ្ញ​មួយ​ទៀត​ឲ្យ​ឈ្មោះ Malicious Software Removal Tool របស់​ក្រុមហ៊ុន​ Microsoft ដូច​គ្នា។ ជា​កម្មវិធី​ដែល​ត្រួតពិនិត្យ​និង​ចាប់​បាន​ភ្លាមៗ​នូវ​ប្រភេទ Malware មួយ​ចំនួន ពោល​គឺ​ងាយស្រួល​ប្រើ ប៉ុន្តែ​មិន​បាន​ពេញលេញ​ដូច​កម្មវិធី Anti-virus ធំៗ​ឡើយ។

ប្រភព:Bt.com ប្រែសម្រួល៖ កៅ រក្សា

;