ថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មីថែម ៥នាក់ទៀតហើយ

  • 2020-08-01 01:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកនេះថា ក្រសួងបានរកឃើញ​ករណីឆ្លងកូវីដ១៩ថ្មី ចំនួន៥នាក់។ ក្នុងនោះ​ម្នាក់​ជាបុរសជនជាតិ​ឥណ្ឌូណេស៊ី ធ្វើដំណើរមកពីឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅម៉ាឡេស៊ី និងមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២០។ ចំណែក៤នាក់ទៀត ជាជនជាតិខ្មែរ មកពី​ប៉ាគីស្ថាន បន្តជើងហោះហើរ​នៅម៉ាឡេស៊ី និងមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន ២៣៩នាក់ ក្នុងនោះ​ជាសះស្បើយ ១៦៤នាក់ និងមិនមានអ្នកស្លាប់ទេ។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;