សម្តេច ហ៊ុន សែន ប្រាប់​ឱ្យដឹងពីចំនួន​ឯកសារ​ដែលត្រូវ​ចុះហត្ថលេខាក្នុងមួយថ្ងៃ អំឡុងកូវីដនេះ

  • 2020-08-01 02:05:56
  • ចំនួនមតិ 5 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងនៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ​២០២០​ថា ក្នុងអំឡុងកូវីដ១៩នេះ ការងារភាគច្រើនរបស់​សម្តេច​គឺធ្វើនៅផ្ទះ ដោយពិនិត្យសម្រេច និង​ចុះហត្ថលេខា​លើឯកសារ​ក្នុងរង្វង់​ពី២០ ទៅ ៣០ច្បាប់ ក្នុងមួយថ្ងៃ។

សម្តេចតេជោ​បានសរសេរនៅលើទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះ៖

ដំណាក់កាលកូវីត១៩ លែងដឹងថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។ មុនកូវីដ១៩កម្មវិធីទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីត១៩មកដល់ ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះ ហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ ការសុំ យោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី តាមប្រពន្ធ័ whatsapp, telegam, line និងប្រពន្ធ័ផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីតផងដែរ។

ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយ ព័ត៌មាននេះព្រោះពួកគេបារម្មណ៏ពីសន្តិសុខពិសេសការឆ្លងកូវីត១៩មកលើរូបខ្ញុំតែម្តង៕

;